ក្រសួងយុត្តិធម៌កំពុងពន្លឿនផ្នែកច្បាប់លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរពីបុគ្គលគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិខ្មែរ

2025/06/30 10:58:42 pm        619

ភ្នំពេញ៖ ក្រសួងយុត្តិធម៌កំពុងពន្លឿនច្បាប់ពាក់ព័ន្ធនឹង​ការ​ធ្វើវិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ «ការដកសញ្ជាតិខ្មែរពីបុគ្គលដែលប្រព្រឹត្តសកម្មភាពគប់គិត ជាមួយ​បរទេស​មក​បំផ្លាញ​ផល​ប្រយោជន៍​ជាតិខ្មែរខ្លួនឯង» ដើម្បីធានាថាកម្ពុជាមិនត្រូវបានជ្រៀតជ្រែក និងប្រើប្រាស់​ដោយ​បរទេស​តាម​រយៈ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ក្នុង​ការ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ជាតិ​របស់​កម្ពុជា​ឡើយ​។ ​នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែង​ប្រាប់​ទូរទស្សន៍​បាយ័ន នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ។

ឯកឧត្តម សេង ឌីណា បានបញ្ជាក់ថា ក្រសួងយុត្តិធម៌កំពុងធ្វើកិច្ចការងារនេះ ហើយ​នឹ​ង​ធ្វើ​ឱ្យ​បាន​ឆាប់​ពីព្រោះកិច្ចការងារនេះ គឺជារឿងសំខាន់ដើម្បីធានាថាកម្ពុជាមិនត្រូវបានជ្រៀតជ្រែក និង​ប្រើ​ប្រាស់​ដោយបរទេសតាមរយៈពលរដ្ឋខ្មែរណាម្នាក់ ដើម្បីប្រឆាំងនឹង​ផល​ប្រយោជន៍​ជាតិ​របស់​កម្ពុជា​ឡើយ​។

បើតាមឯកឧត្តម សេង ឌីណា យោងតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់កម្ពុជា ប្រជា​ពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ដូច្នេះ​បើមាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ទៅ​គប់​គិត​ជា​មួយ​បរទេសហើយមកបំផ្លាញប្រជាជាតិខ្មែរខ្លួនឯង បំផ្លាញប្រជាពលរដ្ឋខ្មែរគ្នាឯង បុគ្គល​នោះ​គឺ​លែង​សាកសមជាប្រជាពលរដ្ឋខ្មែរទៀតហើយ។

ឯកឧត្តមបានបញ្ជាក់ថា «មែនទែនទៅគឺបុគ្គលនោះខ្លួនឯង ដែលដាក់​ខ្លួន​ឯង​ឱ្យ​នៅ​ក្រៅ​ភាព​ជា​ពលរដ្ឋ​ខ្មែរ​ដោយខ្លួនឯង តាមរយៈការប្រពឹត្តទង្វើប្រាសចាកពីឧត្តមគតិ និង​មនសិកា​ជា​ពលរដ្ឋ​ខ្មែរ​ ពីព្រោះថាបើសិនជាពលរដ្ឋខ្មែរមែន គឺមិនទៅ​បម្រើ​បរទេស​ហើយ​មក​បំផ្លេច​បំផ្លាញ​ប្រទេស​ជាតិ​ និងប្រជាពលរដ្ឋខ្មែរគ្នាឯងទេ»។

ឯកឧត្តម សេង ឌីណា បញ្ជាក់ថា រឿងដកសញ្ជាតិពីពលរដ្ឋដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬ​ក៏​បទ​ល្មើសប្រ​ឆាំង​នឹងផលប្រយោជន៍ជាតិនេះ គឺមិនមែនជារឿងថ្មីដែលមានតែនៅកម្ពុជានេះទេ ប៉ុន្ដែ​នៅ​តាម​បណ្ដា​ប្រទេស​ច្រើនផ្សេងទៀត ដូចជានៅសហរដ្ឋអាមេរិក អង់គ្លេស កាន់ណាដា អូស្រ្ដាលី បារាំង និងប្រទេសជាច្រើនទៀតនៅអ៊ឺរ៉ុបក៏គេមានច្បាប់បែបនេះដែរ គឺច្បាប់​អនុញ្ញាត​ឱ្យ​ដក​ហូត​សញ្ជាតិ​ពី​ពលរដ្ឋទាំ​ងឡាយណា ដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏​ប្រព្រឹត្ត​បទ​ល្មើស​ប្រឆាំង​នឹង​ផលប្រយោជន៍ជាតិ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិចារណា​ក្នុងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិ​ជន​ទាំង​ឡាយ​ដែល​គប់​គិត​ជាមួយ​បរទេសបំផ្លាញខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធី​សំណេះ​សំណាល​ជា​មួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែមិថុនា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm