លេខាធិការដ្ឋាន ផ.ក.អ ចាប់ផ្តើមចាប់ឆ្នោតផ្តល់ដីសម្បទានជូនគ្រួសារក្រីក្រក្នុងជុំទី១

2025/06/30 11:10:25 pm        313

លេខាធិការដ្ឋានគណៈកម្មធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយ​ចីរភាព (ផ.ក.អ) សហការជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែ​មិថុនា​នេះ ​បានរៀបចំពិធីចាប់ឆ្នោតអ្ន​កដាក់ពាក្យស្នើសុំដីជុំទី១ នៃ​កម្ម​វិធី​«ផ្តល់​ដី​ការ​ពារ​ព្រៃ​ដើម្បី​រួម​គ្នា​អភិវឌ្ឍដោ​យចីរភាព» ក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ ប្រធាន​លេខាធិការដ្ឋាន នៃ​កម្ម​វិធី​ផ្តល់​ដី​ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ) ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​អភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធនានា។ ពិធីនេះ រៀបចំធ្វើឡើង​នៅ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​។

នៅក្នុងអង្គពិធី ឯកឧត្តម សរ សុវណ្ណ ប្រធានលេខាធិការដ្ឋាន ផ.ក.អ បានថ្លែងថា ដោយទទួល​បាន​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី លេខាធិការដ្ឋាន ផ.ក.អ. បាននិង កំពុង​រៀប​ចំ​ចាប់​ឆ្នោត​ជុំទី១ សម្រាប់អ្នកបានដាក់​ពាក្យ​ស្នើ​សុំ​ដី​នៃ​កម្ម​វិធី​ផ្តល់​ដីការ​ពារ​ព្រៃ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព​មានសរុបចំនួន ១២,៣២៩គ្រួសារ ដែលត្រូវចាប់ឆ្នោតជុំទី១នេះ ជ្រើសរើស​យក​អ្នក​មាន​សំណាង​ចំនួន ២,៥០០គ្រួសារ។ ដោយឡែកសម្រាប់អ្នកនៅសល់ចំនួន៩,៨២៩ គ្រួសារ នឹង​ត្រូវ​ចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

​ឯកឧត្តមបន្តថា នៅក្នុងការចាប់ឆ្នោតនេះ គ្រួសារមានសំណាងចំនួន ២,៥០០គ្រួសារ តាម​លំដាប់​លេខ​រៀង ដែលចាប់ឆ្នោត បានក្នុងរាជធានី ខេត្តសាមី ត្រូវបាន​បែង​ចែក​ជា​ពីរ​ផ្នែក​ដូច​ជា​៖​ទី១​.ចំពោះអ្នកបានដាក់ពាក្យស្នើសុំដីចំនួន ៥០០គ្រួសារ ដែលមាន​សំណាង​លំដាប់​លេខ​រៀង​តាម​ការ​ចាប់​ឆ្នោត​បាន​មុនគេ និងបន្តបន្ទាប់ (៤%) ក្នុងរាជធានី/ខេត្តសាមី ត្រូវបាន​ចុះ​ត្រួត​ពិនិត្យ​បុគ្គល​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅ​ភូមិ​សាស្ត្រ អូរសែវ ឃុំស្ដៅនិងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទី២.​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ដី​ ដែលមានសំណាងចំនួន២,០០០គ្រួសារទៀតដែលនៅសល់ ពុំទាន់​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ នឹងត្រូវចុះត្រួតពិនិត្យបន្តបន្ទាប់ សម្រាប់ជំនួសបង្គ្រប់ចំនួនកំណត់ ៥០០​គ្រួសារ​ និង​/​ឬ​គម្រោង​បន្ទាប់ ​តាមលំដាប់លេខរៀងបន្តបន្ទាប់ តាម​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ក្នុង​រាជ​ធានី​ ខេត្តសាមី។

​ការចាប់ឆ្នោតជុំទី១ ប្រព្រឹត្តទៅចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ខែមិថុនា រហូតដល់ថ្ងៃទី៤ខែកក្កដា ឆ្នាំ​២០២៥ ដោយមានការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ចាប់ពី​ម៉ោង​១​រសៀល​ត​ទៅ​។ សម្រាប់ការចាប់ឆ្នោតក្នុងថ្ងៃទី១នេះ ត្រូវចាប់សន្លឹកឆ្នោត​អ្នក​មាន​សំណាង​សរុប​ចំនួន​៥៨៣​គ្រួសារ ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួន២,៨៨១គ្រួសារស្ថិតក្នុងខេត្តចំនួន៥រួមមាន៖ បាត់ដំបង ស្ទឹងត្រែង ព្រះវិហារ បន្ទាយមានជ័យ និងខេត្តកោះកុង។

គួរបញ្ជាក់ដែរថា «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ត្រូវបាន​រាជ​រដ្ឋាភិបាល​បង្កើត​ឡើង ក្នុងគោលបំណងបង្កើនការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរ​ភាព សម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធ​ភាព​ផលិត​ភាព​នៃ​ការ​ប្រើប្រាស់​ដី​រដ្ឋ​ផង​ តាមរយៈ​ការផ្តល់ដី​ក្រោម​ទម្រង់​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​សម្រាប់​សង់​លំ​នៅឋា​ន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្ម ជាលក្ខណៈគ្រួសារ និងគាំទ្រ​គម្រោង​អភិវឌ្ឍ​សហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm