រដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យស្ថានភាពពលករវិលមកពីថៃតាមច្រកប៉ៃលិន និងណែនាំពី​ឱកាស​ការងារ

2025/07/01 12:06:52 am        293

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ អមដោយក្រុមការងារ បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពទូទៅ នៅ​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឈមនិងច្រកទ្វារព្រំដែន បាផាកាត់ ស្រុកពោណាមរ៉ង ខេត្ត​ចាន់​បុរី ប្រទេសថៃ។ គោលបំណងសំខាន់ នៃការចុះពិនិត្យនេះ គឺដើម្បីស្វែងយល់ ដោយ​ផ្ទាល់​ពី​ស្ថានភាពពលករខ្មែរ ដែលចេញ-ចូលប្រទេសថៃ ក៏ដូចជាការផ្តល់ការណែនាំ និងស្តាប់​បញ្ហា​ប្រឈម​នានា ដែលពួកគាត(ពលករ) កំពុងជួបប្រទះ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បានជួបសំណេះសំណាលផ្ទាល់ជាមួយពលករខ្មែរជាច្រើនរូប ព្រមទាំង​ពន្យល់​ណែនាំ​ដល់​ពលករ​ឱ្យ​ស្វែងរកការងារធ្វើក្នុងប្រទេស ពិសេសក្នុងវិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម ដែល​កំពុង​ត្រូវការកម្លាំងពលកម្មជាច្រើន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពន្យល់ណែនាំយ៉ាងលម្អិតអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញឱ្យពលរដ្ឋស្វែងរកការងារធ្វើក្នុងប្រទេស។ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់​ធ្ងន់​ថា ការធ្វើការងារ ក្នុងប្រទេស មានអត្ថប្រយោជន៍ជាច្រើនដូចជា៖ នៅជិតក្រុមគ្រួសារ អាច​មើល​ថែ​ទាំ​គ្រួសារ និងកូនចៅបានជាប់លាប់, កាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការរស់​នៅ​ថ្លៃ​ៗ​នៅបរទេស, ទទួលបានការការពារ ស្ថិតក្រោមការការពារ ផ្នែកច្បាប់ និង​សិទ្ធិ​ការងារ​ពេញ​លេញរបស់កម្ពុជា។ ក្រៅពីនេះ ឯកឧត្តមបាន​ណែនាំ​ពលករ​ឱ្យ​ពិចារណាលើ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ ដែលក្រសួងកំ ពុងផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីបង្កើនសមត្ថភាព និង​ទទួល​បាន​ការងារ ដែលមានប្រាក់ឈ្នួលខ្ពស់ នៅក្នុងប្រទេស។ រាជរដ្ឋាភិបាល តែងតែយក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាលភាព និងសុវត្ថិភាព របស់ពលករ គ្រប់រូប មិនថាបងប្អូន​កំពុង​ធ្វើ​ការ​នៅ​ទី​ណា​នោះ​ទេ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm