បារាំងថ្កោលទោសការគំរាមប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែរបស់ UN

2025/07/01 12:34:30 am        89

នៅថ្ងៃចន្ទ (ទី៣០ ខែមិថុនា) នេះ ប្រទេសបារាំង «បានថ្កោលទោសយ៉ាងខ្លាំង» ដល់ការគំរាមកំហែង ចំពោះប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដោយបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) និងការដឹកនាំរបស់ស្ថាប័ននេះ។

តាមរយៈសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សររបស់ខ្លួន ក្រសួងការបរទេសបារាំង បានឲ្យដឹងថា ទីក្រុងប៉ារីស «ថ្កោលទោសយ៉ាងខ្លាំង ចំពោះការគំរាមកំហែងទាំងឡាយណា» ដែលសំដៅទៅលើលោក Rafael Grossi ហើយបានរំលឹកឡើងវិញនូវ «ការគាំទ្រពេញទំហឹងរបស់ខ្លួន ចំពោះទីភ្នាក់ងារ និងអគ្គនាយករបស់ស្ថាប័ននេះ ក្នុងការអនុវត្តអាណត្តិរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ និងមិនលម្អៀង»។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍នោះ បានសម្តែងក្ដីបារម្ភយ៉ាងខ្លាំង ចំពោះអ្វីដែលខ្លួនបានពិពណ៌នាថា ជាបញ្ហាប្រឈមណាមួយ ចំពោះកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN។

សេចក្ដីថ្លែងការណ៍បានរៀបរាប់ថា «ប្រទេសបារាំងសូមបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះការធ្វើឲ្យប៉ះពាល់ណាមួយដល់កិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយ IAEA ហើយអំពាវនាវឲ្យអាជ្ញាធរអ៊ីរ៉ង់បំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនឲ្យបានពេញលេញ ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ នៅក្រោមកិច្ចព្រមព្រៀងការពារគ្រប់ជ្រុងជ្រោយ»។

ហើយក្រសួងការបរទេសក៏បានរំលឹកដល់ទីក្រុងតេអេរ៉ង់ អំពីការការទទួលខុសត្រូវរបស់ខ្លួន ពាក់ព័ន្ធនឹងសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក IAEA នៅក្នុងប្រទេស។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់បន្ថែមថា៖ «ប្រទេសបារាំងសូមរំលឹកឡើងវិញនូវការទទួលខុសត្រូវរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលត្រូវធានាសុវត្ថិភាព និងសន្តិសុខដល់បុគ្គលិករបស់ទីភ្នាក់ងារនៅក្នុងប្រទេសអ៊ីរ៉ង់»។

គួរបញ្ជាក់ថា ការថ្កោលទោសរបស់បារាំងនេះ បានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសដ៏ចម្រូងចម្រាសរបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់មកអ៊ីរ៉ង់បានរារាំងលោក Grossi មិនឲ្យចូលប្រទេស និងបន្ទាប់ពីសភារបស់អ៊ីរ៉ង់ បានអនុម័តច្បាប់បញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm