ត្រឹមថ្ងៃទី៣០ខែមិថុនា ក្រសួងបរិស្ថាន បានចែកកូនឈើជាង៧១ម៉ឺនដើម ក្នុងនោះកូនត្នោតជាង១៧ម៉ឺនដើម

2025/07/01 03:48:56 pm        276

ភ្នំពេញ៖ គិតរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានចែកកូនឈើសរុបចំនួន ៧១១ ៨៣៩ ដើម ក្នុងនោះកូនត្នោតចំនួន ១៧៧ ១០៩ ដើម កូនឈើព្រៃ ៤៩២ ២២៩ ដើម និងកូនឈើហូបផ្លែចំនួន ៤២ ៥០១ ដើម។ 

ដោយឡែកក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ៦១ ៣៤២ ដើម ដែលបានធ្វើឡើងតាមរយៈ៖

មន្ទីរបរិស្ថានខេត្ត កោះកុង៖ បានចែកកូនឈើព្រៃសរុបចំនួន ៥៨ ៦២០ដើម ក្នុងនោះ ៖  បានផ្តល់ជូនលោក ជូ សិរិយា ចំនួន ៣០០ដើម ,ជូនលោក សៀង សារិន ចំនួន ១០០ដើម,ជូនលោក ង៉ែត ឡឹង ចំនួន ២២០ ដើម ,ជូនលោក ទុយ វែង ចំនួន ៥ ០០០ ដើម,ជូនលោក អន ដែង (សហគមន៍អណ្ដូងទឹក) ចំនួន ៣០ ០០០ដើម,ជូនលោក សៀក សាប៊ុន (សហគមន៍ពាមក្រសោប) ចំនួន ២០ ០០០ដើមនិងបានជូនលោក ភោ កុសល (សហគមន៍ព្រែកត្នោត) ចំនួន ១ ០០០ ដើម។

មន្ទីរបរិស្ថានខេត្ត កំពង់ធំ៖ បានចែក និងដាំកូនឈើសរុបចំនួន ៨៣២ ដើម ក្នុងនោះ៖បានដាំកូនឈើព្រៃ ក្នុងសហគមន៍តំបន់ការពារធម្មជាតិបឹងទទឹល ចំនួន ៧៥ដើម កូនឈើហូបផ្លែចំនួន ៣៧២ដើម និងកូនត្នោតចំនួន ៧៥ដើម ។ មិនតែប៉ុនណ្ណោះមន្ទីរក៏បានដាំកូនឈើព្រៃ តាមមាត់ស្រះសហគមន៍ ស្ថិតក្នុងភូមិអណ្ដាស ចំនួន ២០ ដើម កូនឈើហូបផ្លែ ចំនួន ៨០ដើម និងកូនត្នោត ចំនួន ១៧០ដើម។

មន្ទីរបរិស្ថានខេត្ត កំពត៖ បានចែកកូនឈើសរុបចំនួន ៣៩០ ដើម ដោយក្នុងនោះ៖ បានចែក ជូនលោក ជ្រឹម ដារិន កូនឈើព្រៃ ចំនួន ១៨០ដើម និងកូនឈើហូបផ្លែ ចំនួន ១០ដើម (ដាំក្នុងបរិវេណសាលាអនុវិទ្យាល័យដំណាក់) និងបានចែកជូនលោកស្រី គឹម ស្រ៊ុនអ៊ីលីដា (ម្ចាស់រីសតកំពតកំសាន្ត) កូនឈើព្រៃ ចំនួន ២០០ដើម ។

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ៖ បានចែក និងដាំកូនឈើសរុបចំនួន ៦៨០ ដើម ដោយក្នុងនោះ៖ បានដាំកូនឈើព្រៃតាមដងផ្លូវក្នុងភូមិទួលតាហោ ចំនួន ៦០០ដើម (ដឹកនាំដោយ ឯ.ឧ ង៉ូវ បូរីណា និងរដ្ឋបាលស្រុកអុររាំងឪ) និងបានចែកកូនឈើហូបផ្លែ ចំនួន ៤០ដើម និងកូនត្នោត ចំនួន ៤០ដើម ជូនលោក ទុយ សៀត ។

មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ៖ បានចែកកូនឈើសរុបចំនួន ៣២០ ដើម ដោយក្នុងនោះ៖ បានចែកកូនឈើព្រៃ ចំនួន ១៥០ដើម និងកូនឈើហូបផ្លែ ១៧០ដើម ជូនលោក ភូង បញ្ញា (យកទៅដាំក្នុងសហគមន៍តំពន់ការពារធម្មជាតិភ្នំកូនខ្លែង)។

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ៖ បានចែកកូនឈើព្រៃសរុបចំនួន ៦០០ ដើម ដោយក្នុងនោះ៖ បានចែកូនលោក ធាម សុផាត អភិបាលស្រុក ភ្នំក្រវាញ ចំនួន ៣០០ដើម និងបានចែកជូន លោក ពេជ្រ និល ក្រុមប្រឹក្សា ស្រុកវាវែង ចំនួន ៣០០ដើម ។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ៖ បានដាំកូនឈើព្រៃសរុបចំនួន ១ ៥០០ ដើម ដើម្បីស្ដារព្រៃរេចរឹលឡើងវិញក្នុងតំបន់អភិរក្ស ។

ចំណែកឯមន្ទីរបរិស្ថានខេត្តសៀមរាប ៖ បានចែកកូនឈើព្រៃសរុបចំនួន ៤០០ ដើម ដោយក្នុងនោះ៖ បានចែកជូន លោក ស៊ន់ កាន់ ចំនួន ២០០ដើម និងបានចែកជូនលោកស្រី ចាន់ ធី ចំនួន ២០០ដើម៕

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        86
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm