អបអរសាទរ ខួបប្រាំពីរឆ្នាំនៃការទទួលបានឯតទគ្គកម្ម «ក្រមាវែងជាងគេបំផុត​នៅលើ​ពិភពលោក»

2025/07/01 03:58:51 pm        226

ភ្នំពេញ៖ ក្រមាដែលមានប្រវែងដល់ទី១១៤៩,៨ម៉ែត្រ ត្បាញដោយប្រជាជនកម្ពុជា ដែល​បាន​ទទួល Guinness World Record កាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ បានតាំង​បង្ហាញ​ជា​សាធារណៈ​នៅ​សារមន្ទីរជាតិកម្ពុជា។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង​មុខងារ​សាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក បានបញ្ជាក់ថា គ្រប់​សរសៃរទាំងអស់នៃក្រមា បានចារឹករឿងរ៉ាវទាំងអស់ដែលប្រជាជាតិខ្មែរបានហែលឆ្លងកាត់។ ក្រមា​នេះ នឹងនៅទីនេះ ដើម្បីប្រាប់យើងថា «ជឿថាខ្មែរធ្វើបាន»។

សូម​ជម្រាបថា ក្រមាខ្មែរដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា តាម​រយៈ​ចលនា GOGO Cambodia ក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន» ដែលរួមគ្នាត្បា​ញ​អស់​រយៈ​ពេល​ជាង ៥ខែ កន្លងមកនេះ ត្រូវបានប្រកាសជាប់ ជាឯតទគ្គកម្ម ជាក្រមាវែងជាង​គេ​នៅ​លើ​ពិភព​លោក WORLD GUINESS RECORD ។

កាលពីនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រមាត្រូវបាន ពន្លាដោយមានការវាស់វែង ពីគណៈ កម្មការ​ឯកទគ្គកម្មពិភពលោក (Guinness World Records) យ៉ាងពិតប្រាកដ និងមាន​ការ​ចូលរួម​ពី​មហាជនយ៉ងច្រើនកុះករផងដែរ។ បន្ទាប់ពីការវាស់វែង និងពិនិត្យយ៉ាងល្អិត​ល្អន់​ហើយ​នោះ​គណៈកម្មការពិភពលោកមួយនេះបានសម្រេចឲ្យក្រមាខ្មែរ ជាប់ឯតទគ្គកម្ម ពិភពលោកជា​ក្រមា​វែង​ជាងគេ។

កម្មវិធីបំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោក បានចាប់ដំណើរការពីថ្ងៃទី១៤ ខែកុម្ភៈ រហូត ដល់ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៨ ដោយកម្មវិធី ទទួល បានភ្ញៀវសរុប ៣៣៨, ០៥០នាក់ ដែល ក្នុងនោះមាន អ្នកចុះឈ្មោះ រៀនត្បាញ ចំនួន ២២,៣១៥ នាក់ និងអ្នក​ចូល​រួម​ត្បាញ​ក្រមា ១១៤៩ ម៉ែត្រ ៨តឹក ចំនួន១៩,៧៧១។ ប្រសិនបើយើងយកសរ សៃរ នីមួយៗ​នៃ​ក្រមា​នេះ​ប​ន្តគ្នា តែមួយសរសៃរប្រវែងប្រមាណ ២,៩១២,៦២៥ ម៉ែត្រ។

សូមបញ្ជាក់សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោម​ប្រធាន​បទ​ថា«ជឿថាខ្មែរអាចធ្វើបាន»បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុក្បែរ ព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៨មកម្ល៉េះ។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm