កងកម្លាំងឆ្មាំល្បាតឆ្នេរចិនបង្កើនការល្បាតនៅសមុទ្រចិនខាងត្បូង ខណៈកំពុងមានភាពតានតឹងជាមួយហ្វីលីពីន

2025/07/01 05:03:27 pm        119

កងកម្លាំងឆ្មាំល្បាតឆ្នេររបស់ចិនបានប្រកាសថា ខ្លួនបានធ្វើការល្បាតអនុវត្តច្បាប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅក្នុងដែនទឹក និងតំបន់ជុំវិញកោះ ហាងយ៉ាន (Huangyan) ដោយអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនភាគច្រើននៅសមុទ្រចិនខាងត្បូង។

ការល្បាតកាលពីថ្ងៃចន្ទគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពពេញមួយខែមិថុនា ក្នុងអំឡុងកងកម្លាំងឆ្មាំល្បាតឆ្នេរចិនបានបង្កើនវត្តមានរបស់ខ្លួននៅជុំវិញកោះនេះ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ប្រតិបត្តិការទាំងនេះរួមមាន ការតាមដាន និងការត្រួតពិនិត្យ ការព្រមានដោយពាក្យសម្ដី និងការស្ទាក់ចាប់ និងការបណ្តេញសត្រូវ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងលើដែនទឹកដែលពាក់ព័ន្ធ។

ឆ្មាំឆ្នេរសមុទ្របាននិយាយថា សកម្មភាពទាំងនេះគឺអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ហើយមានបំណងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរថា ក្រុមមេដឹកនាំយោធាកំពុងធ្វើការដើម្បីអនុវត្តន៍ទស្សនទានវិធីសាស្ត្រយុទ្ធសាស្ត្រប្រតិបត្តិការរួមតែមួយនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ដោយបន្ថែមថាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នឹងប្រឈមការគំរាមកំហែងក្នុងដែនទឹកមានជម្លោះដែលស្រដៀងនឹងជម្លោះរបស់ប្រទេសជប៉ុនដែរ។

កាសែតជប៉ុន Asahi បានរាយការណ៍កាលពីខែមេសាថា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nakatani បានធ្វើសំណើមួយទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth ដើម្បីពិចារណាសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ ជាទស្សនទានវិធីសាស្ត្រយុទ្ធសាស្ត្រប្រតិបត្តិការរួមតែមួយ សំដៅដល់តំបន់ប្រតិបត្តិការយោធា។

ជាមួយគ្នានេះដែរ ប្រទេសហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាជាញឹកញាប់នៅសមុទ្រចិនខាងត្បូង ជុំវិញតំបន់មានជម្លោះ និងតំបន់ថ្មប៉ប្រះទឹក ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm