រលកកម្ដៅគ្របដណ្តប់ភាគច្រើននៃទ្វីបអឺរ៉ុប ខណៈសីតុណ្ហភាពកាន់តែគ្រោះថ្នាក់កំពុងមកដល់

2025/07/01 05:11:13 pm        73

រលកកម្ដៅដ៏គ្រោះថ្នាក់បន្តគ្របដណ្តប់ភាគច្រើននៃទ្វីបអឺរ៉ុប កាលពីថ្ងៃចន្ទ (៣០ មិថុនា) ជាមួយនឹងថ្ងៃដ៏ក្តៅគគុកនៅតាមទីតាំងនានាទូទាំងទ្វីប។ ការព្រមានពីកម្ដៅត្រូវដាក់ចេញសម្រាប់ផ្នែកខ្លះនៃប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ជាមួយនឹងកម្រិតខ្ពស់ថ្មីនៃសីតុណ្ហភាពដ៏ក្ដៅគគុកត្រូវបានរំពឹងទុកនៅថ្ងៃពុធពាក់កណ្ដាលសប្ដាហ៍នេះ មុនពេលភ្លៀងធ្លាក់តិចតួចអាចនាំមកនូវភាពធូរស្បើយខ្លះដល់តំបន់មួយចំនួន។

លោក Hans Kluge ប្រធានការិយាល័យអឺរ៉ុបរបស់អង្គការសុខភាពពិភពលោក បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្ដៅដ៏គ្រោះថ្នាក់ "បានគំរាមកំហែងយ៉ាងស្ងៀមស្ងាត់ដល់មនុស្សដែលត្រូវការការការពារបំផុត ពោលគឺមនុស្សវ័យចំណាស់ កុមារ កម្មករធ្វើការនៅទីវាល និងអ្នកមានស្ថានភាពសុខភាពរ៉ាំរ៉ៃ"។

អាជ្ញាធរព័រទុយហ្គាល់បានចេញការព្រមានពីកម្ដៅពណ៌ក្រហមសម្រាប់ស្រុកចំនួន៧ ក្នុងចំណោម ១៨ស្រុក ខណៈសីតុណ្ហភាពត្រូវព្យាករថានឹងឡើងដល់ ៤៣អង្សារសេ។ សេវាអាកាសធាតុជាតិអេស្ប៉ាញនិយាយថា មិនមានការធូរស្រាលពីរលកកម្ដៅដំបូងនៃឆ្នាំនេះទេ ដែលរំពឹងទុករហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈផ្នែកជាច្រើននៃប្រទេសបានជួបប្រទះសីតុណ្ហភាពកើនឡើងដល់ ៤៦អង្សាសេ។

នៅបារាំង ជាទីដែលម៉ាស៊ីនត្រជាក់នៅតែកម្រ អាជ្ញាធរកំពុងប្រឹងប្រែងបន្ថែម ដើម្បីថែទាំជនគ្មានផ្ទះសម្បែង និងមនុស្សចាស់។ នៅអ៊ីតាលី ក្រសួងសុខាភិបាលបានដាក់ទីក្រុងចំនួន២១ ឱ្យស្ថិតក្រោមការប្រកាសអាសន្ន "ពណ៌ក្រហម" ដែលបង្ហាញពី "លក្ខខណ្ឌសង្គ្រោះបន្ទាន់ ជាមួយនឹងផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាន" នៃកម្ដៅ។ ជាមួយគ្នានេះ នៅប្រទេសផ្សេងទៀតរួមទាំងចក្រភពអង់គ្លេស អាល្លឺម៉ង់ ក៏ដូចជាទួរគី កំពុងរិះរកវិធីទប់ទល់រលកកម្ដៅដ៏គ្រោះថ្នាក់នេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        19
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm