ក្រុមអ្នកជួយសង្គ្រោះ បានជម្លៀសមនុស្ស៥០.០០០នាក់ ខណៈប្រទេសទួរគីកំពុងប្រយុទ្ធទប់ស្កាត់ចំហេះព្រៃ

2025/07/01 05:22:53 pm        73

ទីភ្នាក់ងារគ្រោះមហន្តរាយ AFAD បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសទួរគី បានជម្លៀសមនុស្សជាង ៥០.០០០នាក់ ដែលភាគច្រើនពីខេត្ត Izmir ភាគខាងលិច ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានប្រយុទ្ធទប់ស្កាត់ចំហេះព្រៃ។

ក្រុមមន្ត្រីបាននិយាយថា អណ្តាតរភ្លើងដ៏អាក្រក់បំផុតបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ Seferihisar ជាតំបន់ព្រៃឈើមានចម្ងាយ៥០គីឡូម៉ែត្រភាគនិរតីទីក្រុងរមណីយដ្ឋាន Izmir ដោយបាន រាលដាលយ៉ាងឆាប់រហ័សជាមួយនឹងខ្យល់បក់ខ្លាំងរហូតដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទីភ្នាក់ងារគ្រោះមហន្តរាយAFAD បានសរសេរនៅលើបណ្តាញ X ថា «ប្រជាជនសរុបជាង៥០.០០០នាក់នៅទីតាំងលំនៅចំនួន៤១កន្លែងត្រូវបានជម្លៀសចេញជាបណ្តោះអាសន្នទៅកាន់តំបន់សុវត្ថិភាព» និងបាននិយាយថាមនុស្ស៧៩នាក់ បានរងផលប៉ះពាល់ដោយសារផ្សែងហុយ និងបញ្ហាទាក់ទងនឹងអគ្គិភ័យផ្សេងទៀត ប៉ុន្តែពុំមាននរណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។

អាជ្ញាធរនិយាយថា កងកម្លាំងជាង១.០០០នាក់ ត្រូវបានបញ្ជូនទៅដើម្បីទប់ស្កាត់អណ្តាតភ្លើងចំហេះព្រៃដោយមានយន្តហោះចំនួន៤គ្រឿង ឧទ្ធម្ភាគចក្រ១៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន១០៦គ្រឿង។

អភិបាលក្រុងបាននិយាយថា មនុស្ស ១.៥០០ នាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងតំបន់ Hatay ភាគខាងត្បូង ជាកន្លែងដែលឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿង រថយន្តពន្លត់អគ្គិភ័យ២១១គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យ ៥៤០នាក់កំពុងប្រយុទ្ធទប់ស្កាត់អណ្តាតភ្លើង។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm