សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់អំណោយមនុស្សធម៌​ដល់ជនរងគ្រោះ​បាន​ចំនួន ១,៦២៤ករណីក្នុងឆ្នាំ២០២១

2021/12/31 05:46:03 pm        387

កំពង់ធំ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះ បានចំនួន ១,៦២៤ករណី ក្នុងឆ្នាំ២០២១។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូក​សរុប​សកម្មភាព​ការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ​ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ។

ជាមួយគ្នានេះឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ធ្វើ​របាយការណ៍​ដោយលើកឡើងថា ក្នុងឆ្នាំ២០២១ សាខា និងអនុសាខាកាកបាទក្រហមខេត្ត​បាន​ផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះបានចំនួន ១,៦២៤ករណីក្នុងនោះអគ្គីភ័យឆេះផ្ទះ ៣៦ ករណី រន្ទះបាញ់របួស ១០ករណី រន្ទះបាញ់ស្លាប់៩ ករណី លង់ទឹកស្លាប់ ៤ករណី ចាស់ជរា ២៧២ករណី ពិការ២៨ករណី ខ្យល់កន្រ្តាក់រលំផ្ទះ ១៩ករណី ខ្យល់កន្រ្តាក់របើកដំបូល ១៥៩ករណី ផ្ទុះមីនស្លាប់ ១ករណី ស្រ្តីមេម៉ាយ ១ករណី គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ដោយជំងឺផ្សេងៗ ចំនួន៩៧៨ករណី ក្នុងនោះសម្ភារៈផ្តល់ជូនមានអង្ករ ៥៧០ គីឡូ, មី ១,៤៩៦កេះ ត្រីខកំប៉ុង ១៤៥០យួរ ទឹកពី១,៤៣៩យួរ, ទឹកស៊ីអ៊ីវ ១៤៣៩យូរ ឃីត ៣៨៤កញ្ចប់ តង់កៅស៊ូ ១៨០ផ្ទាំង សាប៊ូ ២៨៧ដុំ សរុបជាទឹកប្រាក់ចំនួន ២០០,២៨០,០០០រៀល និង៨០០ដុល្លារ ។

ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សម្តែង​ការ​កោតសរសើរ​ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីសាខាកាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ធំ និង​អនុសាខាទាំងប្រាំបួននៅតាមក្រុងស្រុក។

ឯកឧត្តមបន្តថា សកម្មភាពទាំងរបស់កាកបាទក្រហម ​គឺជាករណីចំពោះមុខ ដែលមិនអាចខ្វះបាន​សម្រាប់​ជាទិសដៅឲ្យមានការអនុវត្តប្រកបដោយនិរន្តភាព ក្នុងនោះមាន៖ ១.ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដែលត្រូវពង្រឹងការងារត្រៀម​ឆ្លើយ​តប​គ្រោះមហន្តរាយ, ពង្រឹងយន្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការឆ្លើយតប​គ្រោះ​មហន្តរាយ, ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍, ២.សុខភាព និងការថែទាំ​សុខភាពសហគមន៍ ដែល​ត្រូវពង្រឹង និងពង្រីកវិសាលភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, បន្តការពង្រឹង និង​លើកកម្ពស់​សុខភាពមាតា ទារក និងកុមារ, បន្ដពង្រីក និងពង្រឹងការអប់រំផ្សព្វផ្សាយអំពីការ​បង្ការ​ជំងឺអេដស៍, ពង្រឹងការងារសុខភាពគ្រាអាសន្ន -បន្តអប់រំផ្សព្វផ្សាយអំពីវិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាលនៃជំងឺកូវីដ១៩, បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម, ពង្រឹងការងារសុខភាព​សហគមន៍, ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ចាំបាច់ផ្សព្វផ្សាយលើក​កម្ពស់​ការយល់ដឹងអំពីគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ -លើកកម្ពស់វប្បធម៌អហិង្សា និងសន្តិភាព និងចំណុចទី ៤.ការអភិវឌ្ឍន៍ស្ថាប័ន ទាមទាជាដាច់ខាត នូវការលើកកម្ពស់អភិបាលកិច្ច និងការ​គ្រប់គ្រង, ការអភិវឌ្ឍធនធានមនុស្ស ​លើកកម្ពស់ការអភិវឌ្ឍធនធានហិរញ្ញវត្ថុ ពង្រឹងការ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ -លើកយស់ការអភិវឌ្ឍការងាររដ្ឋបាល ហិរញ្ញកិច្ច និងលើក​កម្ពស់​ការពិនិត្យតាមដាន វាយតម្លៃជាប្រចាំ។ ឯកឧត្តមបន្ថែមថា សមិទ្ធផល និងជោគជ័យ ដែល​សម្រេចបានជាច្រើនតាមរយៈសកម្មភាពចម្រុះវិស័យអាទិភាពទាំងនេះ គឺដោយសារ វីរៈ គំរូ​ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលបង្ហាញ នូវការគាំទ្រយ៉ាង​មុតមាំ​ទាំងផ្លូវកាយ ផ្លូវចិត្ត ប្រកបដោយគតិបណ្ឌិតឈ្លាសវៃ និងមានប្រសិទ្ធភាពជាប់​ជាប្រចាំ​ពីសំណាក់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលនាំមកនូវភាពកក់ក្តៅ ព្រមជាមួយ​ការដឹកនាំដ៏ស្មោះស្ម័គ្រ របស់ឯកឧត្តម ប្រធាន អនុប្រធាន សមាជិក សមាជិកា និង​គណៈកិត្តិយស នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ គម្មាធិការសាខា អនុសាខា ក្រុង/ ស្រុកក្នុងការតម្រង់ទិសការអនុវត្តការងារដោយមិនគិតការ នឿយហត់ ទឹកចិត្ត : ជម្រុញក្រុមប្រតិបត្តិ យុវជន អ្នកស្ម័គ្រនិងដៃគូ រួមជាមួយគ្រប់កម្លាំងចលករ មនុស្សធម៌ជូន​ជនរង​គ្រោះ និងងាយរងគ្រោះ ពិសេសយើងទប់ស្កាត់បានរោគវាតត្បាតជាសកលជំងឺកូវីដ ១៩ និង​គ្រោះទឹកជំនន់ដោយទឹកភ្លៀងទទួលបានលទ្ធផលល្អគួរជាទីមោទនភាព៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm