អភិបាល​ខេត្ត​កំពង់​ឆ្នាំង៖ ខេត្តមានរោងចក្រសហគ្រាស៣២ និង​កន្លែង​ធ្វើ​ការ​ ១៨០០០​កន្លែង​សម្រាប់​ទទួល​បង​ប្អូន​ពលករ

2025/07/01 05:52:59 pm        478

កំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ បានថ្លែងបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ និងពលករវិលត្រឡប់ពីប្រទេសថៃវិញថា ខេត្ត​កំពង់ឆ្នាំងពេលនេះ មានរោងចក្រសហគ្រាសប្រមាណ៣២ និង​កន្លែង​ធ្វើ​ការ​ជាង​ ១៨​០០០​កន្លែង ​រង់ចាំទទួលបងប្អូនពលករ។ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង មានក្រុមការងារសម្រាប់​ទំនាក់ទំនងបងប្អូនពលករដល់គេហដ្ឋាន និងផ្តល់ការងារជូនតែម្តង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង ទើប​ទទួល​បង​ប្អូន​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់ពីប្រទេសថៃវិញបានប្រមាណជិត ៤០០នាក់ ហើយ​ពលករ​ដែល​ច្រើ​ន​ជាង​គេ​រស់​នៅ​ក្នុង​ស្រុក​កំពង់​លែង និងស្រុករលាប្អៀរ។ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និង​អាជ្ញាធរ​ក្រុង​ស្រុក ឃុំភូមិ បានបែងចែកក្រុមការងារចុះជួបជាមួយបងប្អូនពលករ ហើយ​សម្ភាស​ពួក​គាត់​ក្នុងការរកការងារជូនពួកគាត់។ ក្នុងការសម្ភាសនោះ ខាងមន្ទីការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មាន​ជំរើស៣ សម្រាប់គាត់ ទី១- បើសិនពលករចង់រកការងារក្នុងស្រុកខេត្ត នោះ​ក្រុម​ការងារ​ មន្ទីរ​ការងារនឹងសហការជាមួយខាងរោងចក្រសហគ្រាស ដើម្បី​ដាក់​គាត់​ទៅ​ទីតាំង​ណា​ដែល​គាត់​ចង់​ធ្វើ។ ២- បើពលករចង់មាន​អាជីព​មួយ​ពិតប្រាកដ​សម្រាប់​ធ្វើ​ការ​ងារ​នៅ​តាម​ក្រុម​ហ៊ុន​ ឬ​ការបើកកន្លែងរកស៊ីដោយខ្លួនឯង ក្រុមការងារមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​ដាក់​ពួក​គាត់ទៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង។ ទី៣- តែបើពួកគា​ត់​​ចង់​រក​ស៊ី​ដោយ​ខ្លួន​ឯង​ នោះក្រុមការងារនឹងផ្តល់សិទ្ធិក្នុងការរកស៊ីផងដែរ។ ឯកឧត្តមអភិបាលខេត្តក៏បានសុំអោយពលករនៅតាមបណ្តាខេត្តជាប់ខេត្តកំពង់ឆ្នាំង ក៏​អាច​មក​ដាក់​ពាក្យ​ធ្វើការងារនៅក្នុងខេត្តបានផងដែរ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក៏បា​ន​បង្កើត​ក្រុម​ការ​ងារ​ជា​មួយ​រដ្ឋបាលក្រុងស្រុកទាំង៨ ដើម្បីតាមដានបងប្អូនពលករដែលវិលពីប្រទេសថៃ ជារៀងរាល់ថ្ងៃ និង​បាន​ធ្វើការយ៉ាងល្អជាមួយបងប្អូន និងត្រៀម​អោយ​ពួក​គាត់​មានការងារ​ធ្វើ​ក្នុង​ពេល​ឆា​ប់​ៗ​នេះ​៕​ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm