មនុស្សជិត ៥០នាក់ បានស្លាប់ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅប៉ាគីស្ថាន

2025/07/01 06:40:26 pm        110

ក្រុមមន្ត្រីបាននិយាយថា ជិតមួយសប្តាហ៍នៃភ្លៀងមូសុងដ៏ខ្លាំងក្លា និងទឹកជំនន់យ៉ាងគំហុកនៅទូទាំងប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦នាក់ និងមនុស្សរាប់សិបនាក់រងរបួស។ រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសចំនួនអ្នកស្លាប់ដ៏ច្រើននេះកាលថ្ងៃចន្ទ (៣០ មិថុនា) ហើយនិយាយថា ការស្លាប់ទាំងនោះគឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងមិនធម្មតាជាច្រើនថ្ងៃ។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា ជនរងគ្រោះរួមមានមនុស្ស ២២នាក់ ស្លាប់នៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយព្យប៉ាគីស្ថាន និងការស្លាប់ ១៣នាក់ នៅខេត្តភាគខាងកើតនៃរដ្ឋ Punjab ហើយមនុស្ស ៧នាក់ ស្លាប់នៅតំបន់ Sindh នៅភាគខាងត្បូង និង ៤នាក់ នៅ Balochistan នៅភាគនិរតី។

លោក Irfan Virk អនុប្រធាននាយកដ្ឋានឧតុនិយមប៉ាគីស្ថាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា អ្នកព្យាករមិនអាចបដិសេធការកើតឡើងម្តងទៀតនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាទឹកជំនន់ដ៏បំផ្លិចបំផ្លាញក្នុងឆ្នាំ២០២២ នោះទេ។ គួររម្លឹកថា ភ្លៀងធ្លាក់ខ្លាំងកាលឆ្នាំនោះ បានជន់លិចមួយភាគបីនៃប្រទេស ដោយម្លាប់មនុស្សជិត ២ពាន់នាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន បានព្រមានពីគ្រោះថ្នាក់ដែលអាចកើតមានបន្ថែមទៀត និងបានណែនាំប្រជាជនកុំឱ្យឆ្លងទន្លេ និងអូរដែលមានទឹកហូរយ៉ាងគ្រោះថ្នាក់៕



អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        352
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        397
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm