ចំនួន​អ្នក​ស្លាប់​ដោយសារ COVID-19 នៅ​រុស្សី​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ទី​២ ​របស់​ពិភពលោក

2021/12/31 05:49:58 pm        473

​រុស្ស៊ី៖ ទិន្នន័យ​ពី​សេវា​ស្ថិតិ​រដ្ឋ​របស់​រុស្ស៊ី និង​ការ​គណនា​របស់​សារព័ត៌មាន Reuters បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​បាន​វ៉ា​ដាច់​ប្រេ​ស៊ី​ល​ដែលមាន​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត​ទី​២ ​របស់​ពិភពលោក​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 បន្ទាប់​ពីក្រោយ​សហរដ្ឋ​អាមេរិក។

​សេវា​ស្ថិតិ Rosstat បាន​និយាយថា ​មនុស្ស ៨៧,៥២៧នាក់​បាន​ស្លាប់​ដោយសារ​មូលហេតុ​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ខែវិច្ឆិកា ដែល​បាន​ក្លាយជា​ខែ​ដែលមាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅក្នុង​ប្រទេស​រុស្ស៊ី​ ចាប់តាំងពី​ការចាប់ផ្តើម​ផ្ទុះ​ជំងឺ​រាតត្បាត​សកល​នេះ​។​ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​សកល​សរុប​របស់​ប្រទេស​រុស្ស៊ី​បាន​ឈានដល់ ៦៥៨,៦៣៤នាក់ នេះ​បើ​យោងតាម​ការ​គណនា​រប​ស់​សារព័ត៌មាន Reuters ដោយ​ផ្អែកលើ​តួលេខ​ពី​សេវា​ស្ថិតិ Rosstat រហូតដល់​ចុងខែ​វិច្ឆិកា និង​ទិន្នន័យ​ពី​ក្រុមការងារ​នៃ​គ្រប់គ្រង​ជំងឺឆ្លង​សម្រាប់​ខែធ្នូ ដោយ​វ៉ា​ដាច់​ប្រទេស​ប្រេ​ស៊ី​លដែល​បាន​កត់ត្រា​ការស្លាប់​ចំនួន ៦១៨,៨០០នាក់។​

​ចំនួន​អ្នកស្លាប់​នៅក្នុង​សហរដ្ឋអាមេរិក​មាន​ខ្ពស់ជាង​នេះគឺ​នៅ ៨២៥,៦៦៣នាក់ នេះ​បើ​យោងតាម​តួលេខ​របស់​សារព័ត៌មាន Reuters ដដែល ប៉ុន្តែ​ចំនួន​ប្រជាជន​របស់​សហរដ្ឋអាមេរិក​មាន​ច្រើនជាង​ ២ដង​នៃ​ចំនួន​ប្រជាជន​រុស្ស៊ី​។​ ការ​គណនា​របស់​សារព័ត៌មាន Reuters ក៏បាន​បង្ហាញ​ផងដែរ​ថា​ ប្រទេស​រុស្ស៊ី​បាន​កត់ត្រា​ចំនួន​មនុស្ស​ស្លាប់​លើស ៨៣៥,០០០នាក់ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការ​ផ្ទុះឡើង​នៅក្នុង​ខែមេសា​ឆ្នាំ២០២០ ដល់​ដំណាច់ខែ​វិច្ឆិកា បើ​ប្រៀបធៀប​ទៅនឹង​អត្រា​មរណៈ​ជា​មធ្យម​នៅក្នុងឆ្នាំ២០១៥-២០១៩៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm