សាកសពមនុស្ស ២០នាក់ រកឃើញនៅរដ្ឋដ៏ហិង្សារបស់ម៉ិកស៊ិក ខណៈឧក្រិដ្ឋកម្មកើនឡើងមិនឈប់

2025/07/01 08:57:58 pm        89

អាជ្ញាធរម៉ិកស៊ិក បានរកឃើញសាកសពមនុស្សចំនួន ២០នាក់ នៅក្នុងរដ្ឋ Sinaloa ដ៏ហិង្សាដែលគ្រប់ដណ្ដប់ដោយភ្លើងសង្រ្គាមរវាងបក្សពួកនៃក្រុមជួញដូរគ្រឿងញៀន Sinaloa ខណៈតំបន់ម៉ិកស៊ិកមួយនេះកំពុងឈានដល់កម្រិតខ្ពស់ថ្មីនៃអំពើហិង្សាដ៏បង្ហូរឈាម។

ការិយាល័យរដ្ឋអាជ្ញារបស់រដ្ឋ បាននិយាយកាលពីថ្ងៃចន្ទ (៣០ មិថុនា) ថា សពជនរងគ្រោះ ៤នាក់ត្រូវបានកាត់ក្បាល ហើយរាងកាយបស់ពួកគេត្រូវបានព្យួរលើស្ពាននៅផ្លូវធំមួយនៅជិតក្រុង Culiacán របស់រដ្ឋមួយនេះ ខណៈសាកសព ១៦នាក់ផ្សេងទៀត ដែលម្នាក់ត្រូវក៏បានកាត់ក្បាលផងដែរ ត្រូវបានរកឃើញនៅក្នុងរថយន្តចតចោលនៅក្រោមស្ពាននោះ។ ក្បាលរបស់សាកសព ត្រូវបានរកឃើញក្នុងកាបូបមួយនៅកន្លែងកើតហេតុ។

សោកនាដកម្មដ៏រន្ធត់ និងក្រៀមក្រំនេះ បានកើតឡើងនៅចុងបញ្ចប់នៃខែដ៏ឃោរឃៅបំផុតរហូតមកដល់ពេលនេះ ក្នុងសង្គ្រាមរវាងក្រុមជួញដូរគ្រឿងញៀន Sinaloa ដែលជាអង្គការជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសម៉ិកស៊ិក ប្រឆាំងនឹងគូប្រជែងសំខាន់របស់ខ្លួនគឺក្រុមឧក្រិដ្ឋជនគ្រឿងញៀន Jalisco New Generation។

ជម្លោះដ៏ហិង្សានេះបានផ្ទុះឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ រយៈពេល ៦សប្តាហ៍បន្ទាប់ពីការចាប់ខ្លួនមេឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលបំផុតរបស់ម៉ិកស៊ិកពីរនាក់នៅក្រុង El Paso រដ្ឋតិចសាស់ របស់អាមេរិក។ រដ្ឋាភិបាលម៉ិកស៊ិក បានដាក់ពង្រាយទាហានរាប់ពាន់នាក់ចូលទៅក្នុងរដ្ឋ Sinaloa ប៉ុន្តែបានបង្ហាញថាមិនអាចទប់ស្កាត់អំពើហិង្សាដ៏ឃោរឃៅនោះបានឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm