[UPDATE] តុលាការថៃ បានសម្រេចផ្អាកតំណែងរបស់នាយករដ្ឋមន្ត្រីថៃ Paetongtarn និងបន្តក្ដីដកតំណែងជាផ្លូវការ

2025/07/01 09:01:22 pm        2.0 K

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃអង្គារ (០១ កក្កដា) នេះ បានសម្រេចចិត្តផ្អាកតំណែងរបស់នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ខណៈកំពុងបន្តរឿងក្ដីដែលស្វះស្វែងបណ្តេញលោកស្រីចេញពីតំណែងជាផ្លូវការ ដោយបន្ថែមសម្ពាធកាន់តែខ្លាំងឡើងទៅលើរដ្ឋាភិបាលដែលស្ថិតនៅក្រោមសម្ពាធជុំទិស និងជម្លោះផ្ទៃក្នុងដ៏ចម្រូងចម្រាសរួចទៅហើយ។

តុលាការធម្មនុញ្ញ បានកាត់សេចក្ដីក្នុងសំឡេងគាំទ្រ ៧ទល់នឹង២ ក្នុងការផ្អាកតំណែងលោកស្រី Paetongtarn ហើយក៏បានឯកភាពគ្នាជាឯកច្ឆ័ន្ទក្នុងការពិចារណាចោទប្រកាន់ទម្លាក់តំណែងផ្លូវការផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ តុលាការបាននិយាយថា ខ្លួនបានទទួលយកញត្តិពីសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ដែលចោទលោកស្រី Paetongtarn ពីភាពមិនស្មោះត្រង់ និងបំពានក្រមសីលធម៌ដែលរំលោភដល់រដ្ឋធម្មនុញ្ញ។

រដ្ឋាភិបាលថៃ ត្រូវរំពឹងថានឹងដឹកនាំដោយឧបនាយករដ្ឋមន្ត្រីក្នុងសមត្ថភាពជានាយករដ្ឋមន្រ្តីចាំផ្ទះ ក្នុងពេលតុលាការបន្តជំនុំជម្រះលើក្ដីប្រឆាំងនឹងលោកស្រី Paetongtarn ខណៈនាយករដ្ឋមន្រ្តីដែលទើបត្រូវផ្អាកពីតំណែងរូបនេះនឹងបន្តនៅក្នុងគណៈរដ្ឋមន្ត្រីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ថ្មី បន្ទាប់ពីមានការរុះរើ។

សមរភូមិតុលាការ និងនយោបាយរបស់លោកស្រី Paetongtarn បន្ទាប់ពីកាន់អំណាចបានត្រឹមតែ ១០ខែ បានគូសបញ្ជាក់ពីការធ្លាក់ចុះនៃកម្លាំងរបស់គណបក្សភឿថៃ ដែលគ្របដណ្ដប់ការបោះឆ្នោតថៃ ចាប់តាំងពីឆ្នាំ២០០១មក ការស៊ូទ្រាំនឹងរដ្ឋប្រហារយោធា និងសេចក្តីសម្រេចរបស់តុលាការ ដែលបានផ្តួលរំលំរដ្ឋាភិបាល និងមើលឃើញនាយករដ្ឋមន្ត្រីជាច្រើនរូបត្រូវធ្លាក់ពីតំណែង៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm