រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយបង្ហើបថា ទោះបីជាប្រទេសដែលពាក់ព័ន្ធក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដោយស្មោះត្រង់ក៏ដោយ ក៏អាចប្រឈមទៅនឹងអ្វីដែលលោកប្រធានាធិបតី Donald Trump ហៅថា «ការដំឡើងពន្ធបដិការ»។

ការដំឡើងពន្ធ ត្រូវបានដាក់កាលពីខែមេសាលើប្រទេសនិងតំបន់ដែលមានអតិរេកពាណិជ្ជកម្មច្រើនជាមួយសហរដ្ឋអាមេរិក។
លោក Bessent ជាអ្នកដឹកនាំការចរចា បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសាររព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានផ្អាកវិធានការណ៍នោះរយៈពេល៩០ថ្ងៃសម្រាប់ការចរចា ដោយកាលបរិច្ឆេទកំណត់នៅត្រឹមថ្ងៃទី៩ ខែកក្កដា។
កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី នឹងជួបក្រុមពាណិជ្ជកម្មរបស់លោកក្នុងសប្តាហ៍នេះ។ លោកស្រីនិយាយថា លោក Trump នឹងកំណត់អត្រាសម្រាប់ប្រទេសជាច្រើន ប្រសិនបើពួកគេមិនមករកតុចរចាដោយស្មោះត្រង់នោះទេ។
