WB៖ កំណើនភាពក្រីក្រក្នុងតំបន់ជម្លោះ ធ្វើឱ្យមនុស្ស ១ពាន់លាននាក់ ទូទាំងពិភពលោក ស្រេកឃ្លាន

2025/07/01 09:50:39 pm        177

យោងតាមធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ភាពក្រីក្រខ្លាំងកំពុងកើនឡើងនៅក្នុងប្រទេសចំនួន៣៩ ទូទាំងសកលលោក ដែលរងផលប៉ះពាល់ដោយសង្គ្រាម និងជម្លោះ ដែលបណ្តាលឱ្យមនុស្សជាងមួយពាន់លាននាក់ត្រូវអត់ឃ្លានធ្ងន់ធ្ងរ។

ស្ថាប័នពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះបាននិយាយថា សង្គ្រាមស៊ីវិល និងការប្រឈមមុខដាក់គ្នារវាងបណ្ដាប្រទេស ដែលភាគច្រើននៅក្នុងទ្វីបអាហ្រ្វិក បានពន្យឺតកំណើនសេដ្ឋកិច្ចឱ្យដើរថយក្រោយ និងកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនជាង ១ពាន់លាននាក់ ដោយ "ជំរុញឱ្យមានភាពក្រីក្រកាន់តែខ្លាំងជាងកន្លែងផ្សេងទៀត" ទូទាំងពិភពលោក។

ដោយគូសបញ្ជាក់អំពីវិសាលភាពនៃជម្លោះលើសពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងអ៊ីស្រាអែល-ហ្កាហ្សា ធនាគារពិភពលោកបាននិយាយថា ប្រទេសកំពុងអភិវឌ្ឍចំនួន៣៩ ដែលត្រូវបានចាត់ថ្នាក់ថាស្ថិតក្នុងស្ថានភាពផុយស្រួយ និងរងផលប៉ះពាល់ខ្លាំងដោយជម្លោះ កំពុងត្រូវញាំញីដោយអស្ថិរភាព និងស្ថាប័នដ៏ទន់ខ្សោយ ដែល "រារាំងសមត្ថភាពរបស់ពួកគេក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពដែលត្រូវការសម្រាប់ការអភិវឌ្ឍ"។

នៅក្នុងការវាយតម្លៃដំបូងរបស់ខ្លួននៃតំបន់ជម្លោះចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ នៅឆ្នាំ២០២០មក ធនាគារពិភពលោកបានជំរុញឱ្យរដ្ឋាភិបាលលោកខាងលិច បង្កើនការគាំទ្រសម្រាប់បណ្ដាប្រទេសដែលហែកហួរដោយសង្រ្គាម ដើម្បីបញ្ចប់ជម្លោះ និងកសាងស្ថាប័នសំខាន់ៗរបស់ពួកគេឡើងវិញ។

ធនាគារពិភពលោក ដែលផ្តល់ប្រាក់កម្ចីដល់ប្រទេសក្រីក្រ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព បានព្រមានថា ភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរកំពុងកើនឡើង ហើយគោលដៅអភិវឌ្ឍដែលកំណត់ដោយអង្គការសហប្រជាជាតិឥឡូវនេះ «ឃ្លាតកាន់តែឆ្ងាយ»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm