[BREAKING NEWS ] ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្តីទី ក្រោយព្យួរតំណែងលោកស្រី Paetongtarn

2025/07/01 10:14:47 pm        1.1 K

នៅថ្ងៃអង្គារ (ទី១ ខែកក្កដា) នេះ ប្រភពមួយបានប្រាប់ឲ្យដឹងថា ការិយាល័យនៃលេខាធិការដ្ឋានខុទ្ទកាល័យ បានរៀបចំផែនការបន្ទាន់មួយ ក្នុងករណីដែលតុលាការធម្មនុញ្ញទទួលយកញត្តិដែលដាក់ដោយព្រឹទ្ធសភា និងបញ្ជាឲ្យព្យួរតួនាទីរបស់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់)។

ក្រុមសមាជិកព្រឹទ្ធសភាបានស្នើសុំឲ្យតុលាការបញ្ចប់តំណែងលោកស្រី Paetongtarn ជានាយករដ្ឋមន្ត្រី ក្រោមការចោទប្រកាន់ពីបទបះបោរដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេស ខណៈដែលលោកស្រីត្រូវបានគេឮបាននិយាយវាយប្រហារមេបញ្ជាភូមិភាគទី២ ថា ជា «គូប្រជែង»។

ប្រភពនោះបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ គឺលោក Suriya Jungrungreangkit (សុរិយា ជុងរ៉ុងរឿងកីត) ត្រូវបានតែងតាំងឲ្យកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោកស្រី Paetongtarn។ លោកនឹងមានសិទ្ធិអំណាចពេញលេញ ហើយនឹងត្រូវយកបញ្ហានេះទៅប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មី ដែលនឹងទទួលខុសត្រូវលើបញ្ហាបុគ្គលិក និងថវិកា។

ប្រភពដដែលបានបន្ថែមថា អគ្គលេខាធិការនៃគណៈរដ្ឋមន្ត្រី បានសម្តែងក្ដីបារម្ភ ចំពោះស្ថានភាពដែលមិនធ្លាប់មានពីមុនមកនេះជាពិសេស ព្រោះវានឹងក្លាយជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ដែលនាយករដ្ឋមន្ត្រីមួយរូប ត្រូវបានព្យួរតំណែង ខណៈដែលគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង។

ប្រការនេះតម្រូវឲ្យនាយករដ្ឋមន្ត្រីស្តីទីដឹកនាំគណៈរដ្ឋមន្ត្រីថ្មីធ្វើសច្ចាប្រណិធាននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបំពេញភារកិច្ចជំនួសនាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរតួនាទី៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm