មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ផ្តល់ថវិកាសរុប ១២០ លានរៀល ដល់ធុរកិច្ចថ្មីជាប់វគ្គផ្តាច់ព្រ័ត្ររដូវកាលទី៤

2025/07/01 10:30:09 pm        115

ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”ផ្តល់ទឹកប្រាក់ចំនួន ១២០ លានរៀល ដល់ធុរកិច្ចថ្មីឆ្នើម ដែលជាប់វគ្គផ្តាច់ព្រ័ត្រ ដោយ ទទួលបានទុនវិនិយោគ ដែលមិនយកភាគហ៊ុន នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ។

​ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានរៀបចំ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី "តេជោ" អមជាមួយវត្តមានរបស់អ្នកតំណាងនៃដៃគូ សហការជាច្រើនរួមមាន៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, សហគ្រិនខ្មែរ, ធនាគារ វីង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល បានរៀបចំឡើងក្នុងរយៈពេល ៣ ខែ ដើម្បីផ្តល់ការគាំទ្រដល់ក្រុមធុរកិច្ចថ្មី ដែលអាច បង្កើតដំណោះស្រាយឌីជីថល ឬថ្នាលឌីជីថលដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ ជាពិសេសតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ កម្មវិធីពន្លឿនអាជីវកម្មនេះ ផ្ដល់ការគាំទ្ររយៈពេល ១២ សប្តាហ៍ ដែលរួមមានការបណ្ដុះបណ្ដាល, ការតម្រង់ទិស និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ ជាពិសេសទៀតធុរកិច្ចថ្មី ក៏អាចភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយដៃគូសហការក្នុងប្រទេស និងថ្នាក់តំបន់ផងដែរ ក្នុងគោលដៅជំរុញឱ្យធុរកិច្ចថ្មី អាចដាក់ដំណើរការផលិតផលរបស់ខ្លួនលើទីផ្សារ ក៏ដូចជាអាចបង្កើន គុណភាពនៃផលិតផលឌីជីថលកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ជុំវិញការប្រកួតប្រជែងនេះ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" បានទទួលបានពាក្យស្នើសុំមានចំនួន ៦១ ក្រុម, បាន សម្រាំងយ៉ាងលម្អិតក្នុងវគ្គដំបូង ត្រូវបានជ្រើសរើសយកធុរកិច្ចថ្មី ចំនួន ១០ ក្រុម ឱ្យចូលរួមក្នុងកម្មវិធីនេះ។ យ៉ាងណាមិញ ក្រោយពី ការជម្រុះក្នុងវគ្គបុរេពន្លឿនអាជីវកម្ម, កម្មវិធីបានជ្រើសរើសធុរកិច្ចថ្មីចំនួន ៧ បានធ្វើបទបង្ហាញដល់គណកម្មការ ក្នុងថ្ងៃបទបង្ហាញ វាយតម្លៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ ជាលទ្ធផល ធុរកិច្ចថ្មីចំនួន ៥ បានទទួលទុនវិនិយោគដែលមិនយកភាគហ៊ុនពីកម្មវិធី រួមមាន៖ ១. ធុរកិច្ចថ្មី Point Hub បានទទួល Top PerformanceAward ទទួលបានទុនចំនួន ៤០ លានរៀល, ២. ធុរកិច្ចថ្មី Espass បានទទួល Excellence Award មានទុនចំនួន ៣០ លានរៀល, ៣. ធុរកិច្ចថ្មី Digi-Lab និងធុរកិច្ចថ្មី BeOne HR បានទទួល Merit Award មានទុន ២០ លានរៀល, ៤. ធុរកិច្ចថ្មី Bomnorng Digital បានទទួល Honorable Mention មានទុនចំនួន ១០ លានរៀល ក្នុងនោះក្រុមដែលជាប់វគ្គផ្តាច់ព្រ័ត្រនេះ នឹងការចូលរួមក្នុងកម្មវិធី Regional Exhibition ក្នុង ខែសីហាឆ្នាំ ២០២៥ ខាងមុខ។

គួរបញ្ជាក់ផងដែរថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ដោយមានការសហការរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សហគ្រិនខ្មែរ, រួមជាមួយមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ឧបត្ថម្ភពីធនាគារ វីង និង ចូលរួមគាំទ្រជាដៃគូចែករំលែក ចំណេះដឹង ពីមជ្ឈមណ្ឌលសាន់វ៉ានវានុវត្តន៍ រាជធានីភ្នំពេញ, មជ្ឈមណ្ឌលសាន់វ៉ានវានុវត្តន៍នៅប្រទេសវៀតណាម, Business Startup Support Centre, Quest Venture និង Impact Investment Exchange៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm