មេដឹកនាំបារាំង ហៅការដំឡើងពន្ធរបស់ប្រទេសមានអំណាចថា ជាទម្រង់នៃ «ការសម្លុតទារប្រយោជន៍»

2025/07/01 11:20:34 pm        52

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី៣០ ខែមិថុនា) បានលើកឡើងថា វិធានការដំឡើងពន្ធ ដែលដាក់ដោយប្រទេសមានអំណាច គឺតែងតែជាទម្រង់នៃ «ការសម្លុតទារប្រយោជន៍» ជាជាងឧបករណ៍ ដើម្បីធ្វើឲ្យមានតុល្យភាពពាណិជ្ជកម្មឡើងវិញ។

អំឡុងសុន្ទរកថា នៅឯសន្និសីទអន្តរជាតិ ស្តីពីការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ នៅទីក្រុង Seville ប្រទេសអេស្ប៉ាញ ទោះបីជាលោកមិនបានសំដៅជាពិសេសទៅលើសហរដ្ឋអាមេរិក ឬប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ដោយ ក៏ការអត្ថាធិប្បាយរបស់លោកបែបនេះ បានកើតមានឡើងស្របពេលដែលសហភាពអឺរ៉ុប (EU) កំពុងបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នៅមុនកាលកំណត់ថ្ងៃទី៩ ខែកក្កដា។

លោក Macron បាននិយាយថា៖ «យើងត្រូវតែស្ដារសេរីភាព និងសមធម៌ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ជាជាងបង្កើតរបាំង និងដំឡើងពន្ធគយ ដែលត្រូវបានរៀបចំឡើងយ៉ាងតឹងតែង និងដែលជារឿយៗត្រូវបានប្រើប្រាស់ជាឧបករណ៍នៃការសម្លុតទារប្រយោជន៍ ពោលគឺមិនមែនជាឧបករណ៍នៃការធ្វើឲ្យមានតុល្យភាពឡើងវិញអ្វីឡើយ»។

ជាមួយគ្នានេះ មេដឹកនាំបារាំងរូបនេះក៏បានជំរុញឲ្យមានការគាំទ្រ និងការគិតគូរឡើងវិញ អំពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីធ្វើឲ្យវាស្របតាមគោលដៅប្រយុទ្ធប្រឆាំងនឹងវិសមភាព និងបម្រែបម្រួលអាកាសធាតុ។

គួរបញ្ជាក់ថា លោក Trump បានដាក់ចេញនូវអត្រាពន្ធយ៉ាងធ្ងន់ធ្ងរជាសកល កាលពីខែមេសា ជាពេលដែលលោកបាននិយាយថា ប្រទេសនានានឹងប្រឈមជាមួយអត្រាពន្ធលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ចាប់ពី ១០ ទៅ ៥០ភាគរយ តែក្រោយមកលោកបានក្រឡាស់វិធានការនោះ ហើយភាគច្រើនបានទម្លាក់កម្រិតឲ្យនៅទាប រយៈពេល ៩០ថ្ងៃ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm