ពលករខ្មែរទើបមកពីប្រទេសថៃ និងសហជីពនៅកម្ពុជា អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្រឡប់មកស្រុកកំណើតវិញ ខណៈក្នុងស្រុកមានការងាររាប់ម៉ឺនកន្លែង

2025/07/01 11:23:29 pm        342

ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ និង​សហជីព​នៅ​កម្ពុជា​ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់​មក​ស្រុក​កំណើត​វិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយ​ការងារ​ទាំង​នោះ​ផ្តល់​ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។

លោកស្រី សន ស៊ីធឿន ជាពលករខ្មែរមួយរូបដែលទើបត្រឡប់មកពីប្រទេសថៃ ហើយ​ទទួល​បាន​ឱកាស​ការងារ​ថ្មី​ភ្លាមនៅតំបន់សេដ្ឋកិច្ចចេជាង ខេត្តកោះកុង បាននិយាយថា លោកស្រី​បាន​ទទួល​​ការងារធ្វើភ្លាមៗបន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាស​ការងារ​នេះ​ទទួល​បាន​តាម​រយៈ​​ការ​យកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះ​​បណ្តាលវិជ្ជាជីវៈ។ លោកស្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេស​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ​ឱ្យត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតវិញ ព្រោះបច្ចុប្បន្ន​កម្ពុជាមិ​ន​ខ្វះ​ឱកាស​ការ​ងារ​នោះ​ទេ​។

លោកស្រីថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មក​ប្រទេស​ខ្មែរ​យើង​មក​មិន​ចេះ​ខ្វះ​ទេ​ការងារធ្វើ រាជរដ្ឋាភិបាល រៀបចំការងារល្អៗឱ្យធ្វើ មានទីកន្លែងស្នាក់នៅល្អៗ ។ មក​ដល់​ភ្លាម​មាន​ការងារធ្វើភ្លាម ថៅកែល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ បាយទឹកឱ្យ​អត់​មាន​ការ​លំបាក​អី​ទេ»។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា អ្វីដែលជាការ​ព្រួយ​បារម្ភ​បំផុត​នោះគឺ ក្រុមជ្រុលនិយមថៃ តែងតែយកពលករខ្មែរ ក៏ដូចជាប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ ​និងបំពេញការងារនៅប្រទេសថៃ ធ្វើជាសត្រូវ​របស់​ខ្លួន​ហើយ​មាន​ចេតនា​ចង់​យាយី​ធ្វើ​បាប​គ្រប់​រូប​ភាព ហេតុនេះអ្វីដែលល្អបំផុត សូមឱ្យបងប្អូនវិលត្រឡប់មកធ្វើការក្នុងស្រុកវិញ។

លោកថ្លែងថា៖«បើនៅប្រទេសថៃត្រូវគេមើលងាយមើលថោក គេមាន​ចេតនា​ចង់​យាយី​ធ្វើ​បាប​យ៉ាង​ណានោះ​ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករ​ខ្មែរយើ​ង​ត្រឡប់​មក​ធ្វើ​ការងារ​ក្នុង​ស្រុក​វិញ​ ព្រោះស្រុកយើងឥឡូវមិនខ្វះការងារធ្វើទេ រោងចក្រសហគ្រាស ក្រុមហ៊ុន​នៅក​ម្ពុជា​ត្រូវ​ការ​កម្លាំង​ពលកម្មជាច្រើនម៉ឺននាក់ ហើយក្រសួង​ការងារ​បាន​យក​ចិត្ត​ទុក​ដាក់​ជូន​បង​ប្អូន​ដល់​កន្លែង​ការងារតែម្តង»។

លោក ហង្ស រ៉ាវី ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា លើកឡើងថា កម្ពុជាបច្ចុប្បន្ន​មាន​ការ​ងារសម្បូរបែបរាប់សិបម៉ឺនកន្លែង ពោលគឺកម្ពុជាមិ​ន​ខ្វះ​ការងារ​សម្រាប់​បង​ប្អូន​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេសថៃមកប្រទេសកំណើតវិញនោះទេ។ លោកថា ការត្រឡប់មក​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​វិញ​ គឺជាការចាំបាច់ និងបង្ហាញពីមនសិការស្នេហាជាតិ ក៏ដូចជាចូលរួម​លើក​កម្ពស់​ការងារ​ក្នុង​ស្រុកកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត

លោកថ្លែងថា៖«ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា សូម​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរនៅប្រទេសថៃឱ្យត្រឡប់មកស្រុកកំណើតវិញ បង្ហាញ​ពី​ឆន្ទៈ​ក៏​ដូចជាមនសិការស្នេហាជាតិ ហើយនៅកម្ពុជា​យើង​មាន​ឱកាស​ការងារ​រាប់​សិប​ម៉ឺន​កន្លែង​ចាំ​ទទួល​បង​ប្អូន»៕

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        89
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        262
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm