ជម្លោះទ្វេភាគី នឹងត្រូវទុកដោយឡែក អំឡុងកិច្ចប្រជុំរបស់លោក Rubio ជាមួយដៃគូឥណ្ឌូប៉ាស៊ីហ្វិក

2025/07/01 11:33:45 pm        53

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ធ្វើជាម្ចាស់ផ្ទះទទួលសមភាគីអូស្ត្រាលី ឥណ្ឌា និងជប៉ុន នៅថ្ងៃអង្គារ (ទី១ ខែកក្កដា) នេះ ជាជំនួបដែលស្វែងរកការជំរុញដល់កិច្ចប្រឹងប្រែង ដើម្បីទប់ទល់នឹងប្រទេសចិន បើទោះបីជាពាណិជ្ជកម្ម និងការមិនចុះសម្រុងទ្វេភាគីផ្សេងទៀត បង្ហាញពីជម្លោះ ក្នុងទំនាក់ទំនងរបស់ប្រទេសទាំងនេះក៏ដោយ។

ប្រទេសទាំង៤ ដែលត្រូវបានស្គាល់ថា ជាសម្ព័ន្ធចតុភាគី ឬ Quad មានក្ដីបារម្ភរួមគ្នា អំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន ប៉ុន្តែទំនាក់ទំនងរបស់ពួកគេ បានចាប់ផ្ដើមអាប់អួ ដោយសារព្យុះភ្លៀងនៃវិធានការដំឡើងពន្ធជាសកលរបស់លោកប្រធានាធិបតី Donald Trump ពោលគឺគ្មានប្រទេសណាមួយក្នុងចំណោមសមាជិក Quad ត្រូវបានលើកលែងនោះទេ។ បញ្ហាផ្សេងទៀត ក៏កំពុងដាក់សម្ពាធលើទំនាក់ទំនងរបស់ប្រទេសទាំងនេះផងដែរ។

លោក Rubio បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃរដ្ឋមន្ត្រី Quad ដែលជាការចូលរួមព្រឹត្តិការណ៍ការទូតលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការទេស កាលពីថ្ងៃទី២១ ខែមករា ពោលគឺមួយថ្ងៃបន្ទាប់ពីលោក Trump បានចាប់ផ្តើមអាណត្តិទី២ របស់លោក ជាវិធានការមួយ ដើម្បីបញ្ជាក់ពីសារៈសំខាន់របស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បន្ទាប់ពីបញ្ចប់សម័យប្រជុំរួម ជាមួយរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធ Quad លោក Rubio ត្រូវបានគេរំពឹងថា នឹងជួបប្រជុំទ្វេភាគីជាមួយលោក Takeshi Iwaya របស់ជប៉ុន លោក Subrahmanyam Jaishankar របស់ឥណ្ឌា និងលោកស្រី Penny Wong របស់អូស្ត្រាលី។ 

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៣០ ខែមិថុនាថា ដៃគូ Quad នឹង «បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់យើង ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        44
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        31
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm