ការ​ដឹក​ជញ្ជូន​ឱសថ​ដំបូង​ព្យាបាល​ជំងឺ COVID-19 មកដល់​ប្រទេស​អ៊ីស្រាអែល​

2021/12/31 06:44:02 pm        909

​​អ៊ីស្រាអែល៖ ប្រទេស​អ៊ីស្រាអែល​បានទទួល​ការដឹកជញ្ជូន​ឱសថ​គ្រាប់ Paxlovid របស់ក្រុមហ៊ុន​ Pfizer លើកដំបូង​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសដំបូង​គេ​ ទទួលបាន​ឱសថ​គ្រាប់​ព្យាបាល​ជំងឺ COVID-19​។ ឱសថ Paxlovid គឺជា​ឱសថគ្រាប់​ដំបូង​ដែល​ត្រូវ​បានអនុម័ត​សម្រាប់​ការព្យាបាល​ជំងឺ COVID-19។

ឱសថ​នេះ​អាចលេប​នៅ​លំនៅឋាន​ដើម្បី​ការពារ​រោគសញ្ញា​ធ្ងន់ធ្ងរ​បំផុត​នៃ​វីរុស​ឆ្លង​។ ប្រទេស​អ៊ីស្រាអែល​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ ដែល​ដាក់ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​វីរុស​ឆ្លង​របស់​ក្រុមហ៊ុន Pfizer កាល​ពីមួយ​ឆ្នាំមុន ហើយ​បានចាប់ផ្តើមផ្តល់​ដោយ​សេរី​នូវ​វ៉ាក់សាំង​ដូ​ស​ជំរុញ​កាលពី​រដូវក្តៅ​មុន​។ ប៉ុន្តែ​ប្រទេស​នេះ​នៅតែ​ឃើញ​រលក​នៃ​ការឆ្លង ​ដែល​ត្រូវ​បានដាក់​កំហុស​លើ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ហើយ​ក្រុមមន្ត្រី​បាន​ព្រមាន​អំពី​កត្តា​មួយ​ផ្សេងទៀត​ដែល​ជំរុញ​ដោយ​វីរុសប​ម្លែ​ងខ្លួន​ថ្មី omicron ដែល​ឆ្លង​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស​។ បច្ចុប្បន្ន​ប្រទេស​អ៊ីស្រាអែល​មាន​អ្នកជំងឺ​នៅ​ព្យាបាល​ជាង ២២,៧៨០នាក់រួមទាំង ៩៤នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ និង​មាន​អ្នកស្លាប់ ៨,២៤៣នាក់ដោយសារ​វីរុស COVID-19 នៅក្នុង​ប្រទេស​អ៊ីស្រាអែល ខណៈ​មាន​អ្នក​អ្នក​ឆ្លង​សរុប ១,៣៨០,០៥៣ករណីចាប់តាំងពី​ការចាប់ ផ្តើម​នៃ​ជំងឺ​រាតត្បាត​។

អ៊ីស្រាអែល​បានអនុម័ត​ការចាក់​វ៉ាក់សាំង​លើក​ទី​៤ ​សម្រាប់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​វីរុស COVID-19 ដោយ​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេដែល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ ដោយសារ​ប្រទេស​នេះ​ទប់ស្កាត់​នឹង​រលក​នៃ​ការឆ្លង​ដែល បណ្តាលមកពី​វីរុស​ប​ម្លែ​ហ​ខ្លួន​ថ្មី omicron។ លោក Nachman Ash អគ្គនាយក​នៃ​ក្រសួងសុខាភិបាល​ បានប្រកាស​ពី​ការសម្រេច​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។ លោក​និយាយថា ការសម្រេច​នេះ​គឺ​ផ្អែកលើ​ការស្រាវជ្រាវ​ដំបូង ហើយ​មន្ត្រី​នឹង​ពិចារណា​ពង្រីក​ការផ្តល់​វ៉ាក់សាំង​ដូ​ស​ទី៤ ដល់​សាធារណជន​បន្ថែមទៀត ខណៈ​ក្រុមមន្ត្រី​វាយតម្លៃ​ពី​ស្ថានភាព​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm