អាជ្ញាធរនៃប្រទេសអារ៉ាប់រួម និងហ្ស៊កដានី បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្ម ទៅលើក្បួនរថយន្តយោធា នៅក្នុងខេត្ត Khyber Pakhtunkhwa នៃប្រទេសប៉ាគីស្ថាន ដែលបានបណ្តាលឲ្យទាហាន ១៣នាក់ ស្លាប់ និងយ៉ាងហោចណាស់មនុស្ស ២៤នាក់ បានរងរបួស។

ក្រសួងការបរទេសអារ៉ាប់រួម បានផ្ញើការរំលែកទុក្ខរបស់ខ្លួន ទៅកាន់ក្រុមគ្រួសារនៃជនរងគ្រោះ និងប្រជាជនប៉ាគីស្ថានទាំងអស់ បន្ទាប់ពី «ការវាយប្រហារដ៏ឃោរឃៅ និងកំសាក» រួមជាមួយការជូនពរដ៏ល្អបំផុតរបស់ខ្លួនដល់អ្នករងរបួសឲ្យឆាប់ជាសះស្បើយ។
ក្រសួងបានបន្ថែមថា អារ៉ាប់រួបដិសេធយ៉ាងម៉ឺងម៉ាត់នូវគ្រប់ទម្រង់នៃអំពើភេរវកម្ម និងអំពើហិង្សាដែលបំផ្លាញសន្តិសុខ និងស្ថិរភាព។
ក្រសួងការបរទេសហ្ស៊កដានី បានថ្កោលទោសការវាយប្រហារនេះ ហើយបានបង្ហាញពីសាមគ្គីភាពជាមួយប៉ាគីស្ថាន ក្នុងអំឡុងពេលដ៏អាក្រក់នេះ។
