រដ្ឋធានីឥណ្ឌា ហាមមិនឲ្យលក់ប្រេងឥន្ធនៈឲ្យរថយន្តចាស់ៗ ជាការប៉ុនប៉ងប្រឆាំងការបំពុល

2025/07/02 02:50:29 am        118


រដ្ឋធានីរបស់ប្រទេសឥណ្ឌា បានហាមប្រាមមិនឲ្យលក់ប្រេងឥន្ធនៈឲ្យយានយន្តចាស់ៗ នៅថ្ងៃអង្គារ (ទី១ ខែកក្កដា) នេះ ខណៈដែលអាជ្ញាធរព្យាយាមដោះស្រាយការបំពុលបរិយាកាសដ៏គ្រោះថ្នាក់របស់ទីក្រុងធំមួយនេះ។

ទីក្រុងនេះបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមួយ ក្នុងចំណោមរដ្ឋធានីដែលមានការបង្កកខ្វក់បរិយាកាសខ្លាំងបំផុត នៅលើពិភពលោក ដោយផ្សែងអ័ព្ទដែលមានក្លិនអាក្រក់គ្របដណ្តប់លើផ្ទៃមេឃរៀងរាល់រដូវរងា។

នៅកម្រិតខ្ពស់បំផុតរនៃផ្សែងអ័ព្ទនេះ កម្រិតនៃកំហាប់ភាគល្អិតនិចល PM2.5 ជាមីក្រូភាគល្អិតបង្កជំងឺមហារីកដ៏គ្រោះថ្នាក់ដែលមានទំហំតូចល្មមអាចចូលទៅក្នុងចរន្តឈាមតាមរយៈសួត កើនឡើងដល់ច្រើនជាង ៦០ដងនៃចំនួនអតិបរមាប្រចាំថ្ងៃដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO)។

គួររំលឹកថា រថយន្តប្រើសាំងដែលមានអាយុកាលលើសពី ១៥ឆ្នាំ និងរថយន្តម៉ាស៊ូតដែលមានអាយុកាលលើសពី ១០ឆ្នាំ ត្រូវបានហាមឃាត់រួចហើយមិនឲ្យបើកបរនៅលើផ្លូវ ក្នុងទីក្រុង New Delhi តាមរយៈសេចក្តីសម្រេចរបស់តុលាការកំពូលឆ្នាំ២០១៨។ ប៉ុន្តែមនុស្សរាប់លាននាក់ មិនគោរពច្បាប់នេះឡើយ។

យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា រថយន្តជាង ៦លានគ្រឿង កំពុងចរាចរនៅតាមដងផ្លូវក្នុងទីក្រុងនេះ។ បម្រាមដែលចូលជាធរមាននៅថ្ងៃទី១ ខែកក្កដានេះ ព្យាយាមរារាំងមិនឲ្យរថយន្តទាំងនោះបានចាក់សាំង។ នគរបាល និងបុគ្គលិកក្រុង ត្រូវបានដាក់ពង្រាយតាមស្ថានីយ៍ប្រេងឥន្ធនៈ នៅទូទាំងទីក្រុង Delhi ជាកន្លែងដែលកាមេរ៉ាសម្គាល់ស្លាកលេខ និងឧបករណ៍បំពងសំឡេង ត្រូវបានដំឡើង៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        13
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        11
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm