លោក Netany របស់អ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងជួបលោក Trump នៅសប្តាហ៍ក្រោយ

2025/07/02 03:01:40 am        90


នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ (ទី១ ខែកក្កដា) នេះ បាននិយាយថា លោករំពឹងថា នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតី Donald Trump បន្ទាប់ពីមាននូវ «ជ័យជម្នះដ៏អស្ចារ្យ» នៅក្នុងសង្គ្រាមរយៈពេល ១២ថ្ងៃជាមួយអ៊ីរ៉ង់ កាលពីខែមុន។

ហើយនៅក្នុងសេចក្តីថ្លែងការណ៍ មុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Netanyahu បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ក៏នឹងរួមបញ្ចូលផងដែរនូវការពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដូចជារដ្ឋមន្ត្រីការបរទេស លោក Marco Rubio រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បេសកជនតំបន់មជ្ឈិមបូព៌ារបស់លោក Trump គឺលោក Steve Witkoff និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick។

ដោយនិយាយសំដៅទៅលើផែនការពន្ធរបស់លោក Trump លោកបានបញ្ជាក់ថា៖ «យើងនៅតែមានរឿងមួយចំនួនដែលត្រូវបញ្ចប់ ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ថែមលើបញ្ហាផ្សេងទៀត។ ខ្ញុំក៏នឹងមានកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសភា និងព្រឹទ្ធសភា រួមទាំងកិច្ចប្រជុំសន្តិសុខមួយចំនួនផងដែរ»។

គួរបញ្ជាក់ថា លោក Trump កាលពីខែមុន បានប្រកាសបទឈប់បាញ់បញ្ចប់អរិភាព រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់លោកនឹងផ្ញើលិខិតទៅកាន់ប្រទេសមួយចំនួន ដើម្បីជូនដំណឹងអំពីអត្រាពន្ធខ្ពស់របស់ប្រទេសទាំងនោះ នៅមុនថ្ងៃទី៩ ខែកក្កដា ជាពេលដែលពន្ធគយត្រូវបានកំណត់ផ្លាស់ពីកម្រិតបណ្តោះអាសន្ន ១០ភាគរយ ឡើងទៅចន្លោះពី ១១ភាគរយ ទៅ ៥០ភាគរយដែលត្រូវបានប្រកាសកាលពីថ្ងៃទី២ ខែមេសា ហើយត្រូវបានផ្អាកនាពេលបន្ទាប់មក។ ដំបូងឡើយ សហរដ្ឋអាមេរិកបានកំណត់អត្រាពន្ធ ១៧ភាគរយលើទំនិញអ៊ីស្រាអែលដែលលក់នៅសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm