អង្គការសប្បុរសធម៌ ១៧០ក្រុម ទាមទារឱ្យបិទក្រុមជំនួយហ្កាហ្សា ដែលគាំទ្រដោយអាមេរិក និងអ៊ីស្រាអែល

2025/07/02 04:47:03 pm        189

អង្គការសប្បុរសធម៌ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតសរុបជាង ១៧០ក្រុម កំពុងអំពាវនាវឱ្យបិទគម្រោងចែកចាយជំនួយដ៏ចម្រូងចម្រាសនៅក្នុងតំបន់ហ្កាហ្សា គ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍រួមបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ៥០០នាក់ ត្រូវបានសម្លាប់ ខណៈកំពុងស្វែងរកជំនួយចាប់តាំងពីក្រុម GHF នោះបានចាប់ផ្តើមប្រតិបត្តិការនៅចុងខែឧសភាមក នៅពេលដែលអ៊ីស្រាអែល បន្ធូរបន្ថយផ្នែកខ្លះនៃការបិទផ្លូវទាំងស្រុងអស់ ១១សប្តាហ៍របស់ខ្លួន។

អង្គការនានា រួមទាំង Oxfam និងអង្គការសង្រ្គោះកុមារ (Save the Children) និយាយថា កងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធ "តែងតែ" បើកការបាញ់ប្រហារលើជនប៉ាឡេស្ទីន ដែលស្វែងរកជំនួយ។



អ៊ីស្រាអែលបដិសេធថា ទាហានរបស់ខ្លួនពុំមានចេតនាបាញ់ទៅលើអ្នករកជំនួយទេ ហើយនិយាយថា ប្រព័ន្ធរបស់ក្រុម GHF បានផ្តល់ជំនួយផ្ទាល់ដល់អ្នកដែលត្រូវការ ហើយអាចរារាំងការជ្រៀតជ្រែករបស់ក្រុមហាម៉ាស។ ក្រុម GHF និយាយថា ខ្លួនបានផ្តល់ជាង ៥២លានអាហារ ក្នុងពេល ៥សប្តាហ៍ ហើយថាអង្គការផ្សេងទៀត "ធ្វើអ្វីមិនបានសោះ នៅពេលជំនួយរបស់ពួកគេត្រូវបានលួច"។

ទោះយ៉ាងនេះក្ដី សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអង្គារ (០១ កក្កដា) ពីអង្គការសប្បុរសធម៌ និងអង្គការក្រៅរដ្ឋាភិបាលធំៗមួយចំនួនរបស់ពិភពលោក និយាយថា GHF កំពុងរំលោភលើបទដ្ឋានទាំងអស់នៃការងារមនុស្សធម៌ រួមទាំងការបង្ខំឱ្យមនុស្ស ២លាននាក់ សម្រុកចូលទៅយកជំនួយក្នុងតំបន់ដ៏តូចចង្អៀតណែនតាន់តាប់ និងតំបន់យោធា ដែលពួកគេប្រឈមមុខនឹងការបាញ់ប្រហារជារៀងរាល់ថ្ងៃ។

ចាប់តាំងពី GHF បានចាប់ផ្តើមប្រតិបត្តិការនៅតំបន់ហ្កាហ្សាមក មានរបាយការណ៍ស្ទើរតែរាល់ថ្ងៃនៃកងកម្លាំងអ៊ីស្រាអែលបាញ់សម្លាប់មនុស្សដែលកំពុងស្វែងរកជំនួយនៅទីតាំងទាំងនោះ ពីក្រុមគ្រូពេទ្យ សាក្សីផ្ទាល់ភ្នែក និងក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៃដែនដីនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        353
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        399
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        377

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm