មន្ត្រី​បរិស្ថាន​ខេត្តកំពង់ធំ ​​«ត្រីងៀត​ឆ្លៀត​ពង» ​ ​​ចាប់​ឈើ​ជន​ល្មើស​អារ ​ក្នុង​ព្រៃ​អង់តែន​ យក​ទៅ​លក់​ឲ្យ​ឈ្មួញ​​បន្ដ​ដោយ​គ្មាន​ការ​ដេញថ្លៃ

2021/04/27 09:59:58 am        23

កំពង់ធំ ៖ ​​​​ មន្ត្រី​បរិស្ថាន​ខេត្តកំពង់ធំ​​​​ ​ ​ចាប់​ឈើ​​ដែល​ក្រុម​ជនល្មើស​អារ​ ​​ក្នុង​ព្រៃអង់តែន ​កាល​ថ្ងៃទី​១៧ ​ខែ មិថុនា ​ ឆ្នាំ ​២០១៨​ កន្លងមក​ ​​​ប្រភពច្បាស់ការ​ បាន​បញ្ជាក់​ ឈើ​ទាំងអស់​​នេះ​ ត្រូវ​បាន ​មន្ត្រី​បរិស្ថាន​ លួច​លក់​ឲ្យ​ឈ្មួញ​បាត់​​អស់​ហើយ...! ​ ។


ប្រភពច្បាស់ការ ​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​សកម្មភាព​កាប់​បំផ្លាញ​​ព្រៃ​អង់​តែ​ន និង​ ព្រៃ​ឡង់ ​ក្នុង​ទឹកដី​ ខេត្តកំពង់ធំ​​ ​​រីក​រាលដាល​យ៉ាង​ធ្ងន់ធ្ងរ​​ រក​ទី​បញ្ចប់​គ្មាន​...! រីឯ​មន្ត្រី​បរិស្ថាន​​ពិត​ជា​ឆ្លៀត​ណាស់...!​ ​ដូច​ពាក្យ​ស្លោក«​​ត្រីងៀត​ឆ្លៀត​ពង» ​ដៃ​ម្ខាង​អ្នក​ចាប់ ​​ដៃ​ម្ខាង​អ្នក​លែង​។ ​​​​ជាក់​ស្ដែង​ឈើ​អារ​​ដែល​​ចាប់​បាន ​ក្នុង​ព្រៃអង់តែន ​ត្រូវ​បាន​មន្ត្រី​បរិស្ថាន ​លួច​លក់​ស្ងាត់ៗ​ ​​​ទៅ​ឲ្យ​ឈ្មួញ​ឈ្មោះ​ ធា ​នៅ​ភូមិដងក្ដា ​​ដោយ​គ្មាន​ការ​ដេញថ្លៃ ។

សេចក្ដី​រាយការណ៍​ បាន​ឲ្យដឹង​ទៀត​ថា បច្ចុប្បន្ន​ដែន​ព្រៃ​អង់​តែ​ន ​ដែល​ជា​ព្រៃ​សម្រាប់​រង្វាស់​ទឹក​វាល​ទំនាប​អាស៊ី​មូសុង ​ទន្លេមេគង្គ ​នៃ​ប្រទេសកម្ពុជា ​ក្រោម​ការឧបត្ថម្ភ​ពី​រាជ​រដ្ឋាភិ​បាលជប៉ុន​នោះ​ ត្រូវ​បាន​ទទួលរង​ការ​កាប់​បំផ្លាញ​កាន់​តែ​រីក​រាលដាល​ ដែល​សាធារណជន​លើក​ឡើង​ថា​ បើ​នៅតែ​បែបនេះ​ ​គឺ​ខ្ទេច​គ្មាន​សល់​ ជាពិសេស​ ដើមឈើ​ធំៗ​។

ប្រជាពលរដ្ឋ​ បាន​និយាយថា​ ខាងក្នុង​ដែន​ព្រៃ​អង់​តែ​ន​នេះ ​នៅ​កន្លែង​ខ្លះ​ត្រូវ​បាន​កាប់​រុករាន​យក​ដី​ថ្មីៗ ​។ ចំណែក​កន្លែង​ ចាស់​ខ្លះទៀត ​ត្រូវ​បាន​កាប់​ពង្រីក​ហើយ​ដុត​បំផ្លាញ​ ឯ​ដើម ​ឈើ​ធំៗ​ដែល​ពុំ​សូវ​មានតម្លៃ ​នៅ​ជាប់​នឹង​ផ្លូវ ដែល​ពី ​មុន​នៅ​សេសសល់​១​ ដើមៗ​នោះ​ ឥឡូវ​គឺ​បង្ហើយ​អស់ហើយ ​រីឯ​សមត្ថកិច្ច​បរិស្ថាន​ និង​សមត្ថកិច្ច រដ្ឋបាល ព្រៃឈើ ​នៅ​ទីនោះ ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។

ប្រ​ភព​ព័ត៌មាន ​ពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹងថា​ ដែន​ព្រៃ​អង់​តែ​ន ​គឺ​ការពារ​ដោយ​សមត្ថកិច្ច​បរិស្ថាន ​និង​សមត្ថកិច្ច​ រដ្ឋបាល​ព្រៃឈើ​ ​ប៉ុន្តែ​ការ​កាប់​ព្រៃ​ ពង្រីក​យក​ដី ​និង​អារ​កាប់​ដើមឈើ​ធំៗ​ គឺ​កើតមាន​ខ្លាំង​ ជាង​មុន​ទៅទៀត ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​អង់​តែ​ន​ គឺ​គគ្រឹកគគ្រេង​​ណាស់​ រាល់ថ្ងៃ-​យប់ ។

​​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ ​បានឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី តំបន់​ព្រៃ​អង់​តែ​ន នៅតែ​កើត ឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​បរិស្ថាន​និង​មន្ត្រី​រដ្ឋ បាល​ព្រៃឈើ​មិន​ចាត់វិធានការ ​បង្ក្រាប ​នោះទេ​​។ ទាំង​លោក តុ​ប កក្កដា ​ប្រធាន​មន្ទីរបរិស្ថាន​ខេត្តកំពង់ធំ ​ទាំង​​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ​រួមទាំង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ​នាំគ្នា​សម្ងំ​ស្ងាត់ឈឹង ​ខណៈ ដែល​ព្រៃ​អង់​តែ​ន​ ក្នុង​ឃុំ​ក្រយា​ ស្រុក​សន្ទុក ​កំពុង​ប្រឈម​ នឹង​សេចក្ដី​វិនាស​នាពេល​ ឆាប់ៗ​ខាងមុខ។

ពាក់​ព័ន្ធ​ព័ត៌មាន​ដ៏​រសើប​ ដល់​បណ្ដា​សារព័ត៌​មាន​ចុះផ្សាយ​ព្រោងព្រាត​ធ្វើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​​មិន​ស្រណុកចិត្ត ​​BTV News ​ទូរស័ព្ទ​សុំ​ការ​បំភ្លឺពី​លោក​ ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ​ចូល​តែ​គ្មាន​អ្នក​លើក ​។ ​តែ​យើង​ព្យាយាម​ទំនាក់ទំនង​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​លោក​ ធី​វ វណ្ណ​ធី ​ឆ្លើយ​តប​​យ៉ាងខ្លីថា ​«អរគុណ ​និង​ចាត់ការ​​» រួច​ក៏​ស្ងាត់​ទៅវិញ​។ ​សម្រាប់​លោក ​លោក​ តុ​ប កក្កដា ​​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ ​និង​ឯកឧត្តម ​សុខ លូ ​អភិបាលខេត្តកំពង់ធំ​ ​ក៏​មិន​បាន​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេចដែរ​ ? ​ខណៈពេល​ទូរទស្សន៍ BTV News​ សួរ​តាម​​ប្រព័ន្ធ​តេ​លេក្រាម៕

​​​

លោក ​​ ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ


លោក តុ​ប កក្កដា ​ប្រធាន​មន្ទីរបរិស្ថាន​ខេត្តកំពង់ធំ



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm