លោក Trump ប៉ះទង្គិចជាមួយលោក Musk ជាថ្មី ដោយគំរាមផ្ដាច់មូលនិធិ Tesla និង SpaceX

2025/07/02 05:01:56 pm        111

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (០១ កក្កដា) បានគំរាមកាត់ផ្តាច់ប្រាក់ឧបត្ថម្ភធនរាប់ពាន់លានដុល្លារដែលក្រុមហ៊ុននានារបស់លោកមហាសេដ្ឋី Elon Musk ទទួលបានពីរដ្ឋាភិបាលសហព័ន្ធ រួមទាំង Tesla និង SpaceX នៅក្នុងការកើនឡើងនៃសង្រ្គាមពាក្យសម្តីជាថ្មីម្ដងទៀតរវាងប្រធានាធិបតីអាមេរិក និងបុរសមានទ្រព្យបំផុតម្នាក់របស់ពិភពលោក ខណៈសម្ព័ន្ធមិត្តដែលធ្លាប់តែស្អិតរមួត បានដួលរលំភ្លាមៗចាប់តាំងពីការប៉ះទង្គិចលើកមុនមក។

ជម្លោះបានបញ្ឆេះឡើងជាថ្មីកាលពីថ្ងៃចន្ទសប្ដាហ៍នេះ នៅពេលលោក Musk ដែលបានចាយប្រាក់រាប់រយលានក្នុងការបោះឆ្នោតឡើងវិញរបស់លោក Trump បានបន្តការរិះគន់របស់លោកចំពោះសេចក្ដីស្នើច្បាប់កាត់បន្ថយពន្ធក្នុងស្រុក និងការចំណាយរបស់លោក Trump នៅក្នុងជំហានមួយដែលអាចនឹងលុបចោលការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តអគ្គិសនី ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនផលិតរថយន្ត EV ឈានមុខគេរបស់អាមេរិក Tesla។ ច្បាប់នោះបានឆ្លងផុតព្រឹទ្ធសភាក្នុងសំឡេងគាំទ្រដ៏ស្ដួចស្ដើងត្រឹមពាក់កណ្តាលថ្ងៃអង្គារដដែលនេះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានក្នុងអង្គារថា "លោក Musk ខកចិត្តដែលបាត់បង់អត្ថប្រយោជន៍ EV របស់ខ្លួន ហើយលោកតូចចិត្តនឹងរឿងជាច្រើន ប៉ុន្តែលោកក៏អាចនឹងបាត់បង់កាន់ច្រើនទៀតដែរ"។ បន្ទាប់ពីភាពតានតឹងនេះ ភាគហ៊ុន Tesla ធ្លាក់ចុះជាង ៥% នៅថ្ងៃអង្គារ។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះបានគំរាមបង្កើតគណបក្សនយោបាយថ្មីមួយ និងចំណាយប្រាក់ទម្លាក់អាសនៈរបស់សមាជិកសភាណាដែលគាំទ្រច្បាប់ពន្ធនោះ។ សមាជិកបក្សសាធារណរដ្ឋបារម្ភថា ជម្លោះម្តងហើយម្តងទៀតរបស់លោក Musk ជាមួយលោក Trump អាចប៉ះពាល់ឱកាសក្នុងការការពារសំឡេងភាគច្រើនរបស់ពួកគេ នៅការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ខាងមុខ៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm