សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានអនុម័តសេចក្ដីស្នើច្បាប់ដ៏ធំសម្បើម ជំរុញដោយលោក Trump

2025/07/02 06:10:23 pm        103

ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តសេចក្ដីស្នើច្បាប់ដ៏ធំសម្បើម និងការចំណាយរបស់រដ្ឋបាលលោក Trump មានឈ្មោះថា One Big Beautiful Bill ដែលត្រូវគេរំពឹងថានឹងបន្ថែមឱនភាពប្រហែល ៣,៣ សែនកោដិដុល្លារអាមេរិករហូតដល់ឆ្នាំ២០៣៤។ 

ព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋបានអនុម័តសេចក្ដីស្នើច្បាប់នេះ ក្នុងសំឡេងគាំទ្រ ៥១ទល់នឹង៥០ សំឡេង បន្ទាប់ពីដំណើរការបោះឆ្នោតដ៏រយូរដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានផ្ដាច់សំឡេង ៥០-៥០ តាមរយៈការបោះឆ្នោតបន្ថែម។ សេចក្ដីស្នើច្បាប់ដ៏ធំសម្បើម ឬហៅថា One Big Beautiful Bill Act បានអនុម័ត បន្ទាប់ពីការជជែកដេញដោលជាង២៤ ម៉ោង។      

លោក Trump បានទុកពេលឱ្យសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនូវកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ៤ ខែកក្កដាដើម្បីបញ្ជូនឲ្យរូបលោកនូវការសម្រេចចុងក្រោយនៃសេចក្ដីស្នើច្បាប់នេះក្នុងការចុះហត្ថលេខាក្លាយជាច្បាប់ពេញលេញ។

លោក Vance បាននិយាយកាលពីរសៀលថ្ងៃអង្គារថា សេចក្ដីស្នើច្បាប់ ដែលបានធ្វើវិសោធនកម្ម ត្រូវបានអនុម័តហើយ។

ការកាត់បន្ថយការចំណាយលើកម្មវិធីថែទាំសុខភាព និងអាហារូបត្ថម្ភ និងពន្យារពេលកាត់បន្ថយពន្ធបានទាក់ទាញការរិះគន់ពីគណបក្សប្រជាធិបតេយ្យ និងក្រុមប្រឆាំងពីគណបក្សសាធារណរដ្ឋសំខាន់ៗមួយចំនួននៅក្នុងព្រឹទ្ធសភា។ 

ជម្លោះជុំវិញឱនភាព កម្មវិធីសង្គម និងកម្រិតការចំណាយ បានបង្កើតបញ្ហាប្រឈមសម្រាប់គណបក្សសាធារណរដ្ឋ ដោយរារាំងវឌ្ឍនភាព និងជំរុញឱ្យលោក Trump ទទួលស្គាល់ថាវានឹងពិបាកណាស់ ដើម្បីបំពេញតាមកាលកំណត់របស់លោកសម្រាប់ការអនុម័តសេចក្ដីស្នើច្បាប់នេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm