សេតវិមាន៖ សហរដ្ឋអាមេរិក បានផ្អាកការដឹកជញ្ជូនសព្វាវុធមួយចំនួនទៅអ៊ុយក្រែន

2025/07/02 07:22:30 pm        104

សេតវិមានបាននិយាយថា សហរដ្ឋអាមេរិក បានផ្អាកការដឹកជញ្ជូនអាវុធមួយចំនួនទៅកាន់ទីក្រុងគីវ ខណៈសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន កាន់តែខ្លាំងក្លា។ អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បាននិយាយកាលពីថ្ងៃអង្គារ (០១ កក្កដា) ថា ការសម្រេចចិត្តនេះធ្វើឡើង "ដើម្បីដាក់ផលប្រយោជន៍អាមេរិកជាធំ" ហើយអនុវត្តតាមការត្រួតពិនិត្យរបស់ក្រសួងការពារជាតិអំពី "ការគាំទ្រ និងជំនួយផ្នែកយោធារបស់សហរដ្ឋអាមេរិក ដល់ប្រទេសដទៃ"។

យោងតាមប្រភពចំនួន២ ដែលដឹងពីការសម្រេចចិត្តនេះបាននិយាយថា មន្ទីរបញ្ចកោណបានបញ្ឈប់ការដឹកជញ្ជូនមីស៊ីលការពារដែនអាកាស និងគ្រាប់បែកកំណត់គោលដៅផ្សេងទៀតទៅកាន់អ៊ុយក្រែន ជុំវិញការព្រួយបារម្ភថា ឃ្លាំងស្តុកសព្វាវុធរបស់ទីក្រុងវ៉ាស៊ីនតោន មានកម្រិតទាបខ្លាំងពេក។

ប្រភពលើកឡើងថា ភាពយឺតយ៉ាវលើការដឹកជញ្ជូនអាវុធមួយចំនួនដែលបានសន្យាឱ្យទៅកាន់ទីក្រុងគីវ ដោយរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Joe Biden នេះ បានកើតឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយឧបករណ៍ស្ទាក់ចាប់ការពារដែនអាកាស ដើម្បីជួយបាញ់ទម្លាក់យានដ្រូន និងគ្រាប់ផ្លោងរបស់រុស្ស៊ី គឺស្ថិតក្នុងចំណោមគ្រឿងយុទ្ធោបករណ៍ដែលត្រូវបានពន្យារពេលទាំងនោះ។

នៅក្នុងសារអ៊ីមែលមួយ មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនកំពុងផ្តល់ជម្រើសមួយចំនួនដល់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបន្តជំនួយយោធាដល់អ៊ុយក្រែន ឱ្យស្របតាមគោលដៅនៃការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅទីនោះ។ អាមេរិកបានបញ្ជូនជំនួយយោធារាប់សិបពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលនាំឱ្យរដ្ឋបាលលោក Trump សម្ដែងក្ដីបារម្ភថា ឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក មានកម្រិតទាបខ្លាំងពេក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        26
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm