បក្សនយោបាយ និងមហាជនគាំទ្រការ​ធ្វើវិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ពី​ជន​គប់​គិត​បរទេស​មក​បំផ្លាញ​ខ្មែរ

2025/07/02 07:40:27 pm        501

បណ្ដាគណបក្សនយោបាយ ក៏ដូចជាមន្ត្រីរាជការ និងមហាជនជាប្រជាពលរដ្ឋខ្មែរ បាន​បង្ហាញ​ការ​គាំទ្រ ចំពោះគំនិតផ្ដួចផ្ដើមបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ឱ្យ​រៀប​ចំ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ពីបុគ្គលជ្រុលនិយម ដែលគប់គិត​ជាមួ​យ​បរទេស​ធ្វើ​សកម្ម​ភាពបំផ្លាញជាតិខ្មែរ បំផ្លាញផលប្រយោជន៍ជាតិ។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ក៏ដូចជាមន្ត្រី​រាជ​ការ​បម្រើ​ការងារ​ជូន​ពលរដ្ឋ​នៅតា​ម​មូល​ដ្ឋាន បានបង្ហាញនូវការគាំទ្រទាំងស្រុង ទៅលើវិសោធនកម្ម​ច្បាប់​ដើម្បី​ឱ្យមា​ន​ការ​ដក​ហូត​សញ្ជាតិ​ពី​បុគ្គលជ្រុលនិយមដែលជាជនជាតិខ្មែរ។ ការចេញគាំទ្រជាបន្តបន្ទាប់ ពីគណបក្សនយោបាយ ក៏ដូចជាមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានសញ្ជាតិជាខ្មែរនេះ ក៏ស្របពេលដែល ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គពិភាក្សាលើសេចក្ដីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា ៣៣ ដើម្បីដកហូតសញ្ជាតិខ្មែរពីបុគ្គលដែលក្បត់ជាតិខ្មែរខ្លួនឯង ឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញជាតិខ្មែរ។

លោក គុជ លី ក្នុងនាមជាប្រធានគណបក្សខ្មែរតែមួយ និងជាជនជាតិខ្មែរមួយរូប បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចំណេញសម្រាប់ជាតិ ក្នុងការវិសោធនកម្មលើមាត្រានេះ។ លោកលើកឡើងថា ការធ្វើវិសោធនកម្មដកហូតសញ្ជាតិនេះ គឺកកើតមានឡើងនៅប្រទេសជាច្រើនមកហើយ ហើយវាក៏ជាភាពចាំបាច់សម្រាប់កម្ពុជាក្នុងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។

ចំណែកមន្ត្រីរាជការបំពេញការងារនៅ សាលាសង្កាត់ ដង្កោ រាជធានីភ្នំពេញវិញ លើកឡើងដែរថា ជាជនខ្មែរ គឺត្រូវមានសាមគ្គីភាព ត្រូវស្រឡាញ់ជាតិ និងត្រូវញគិតពីផលប្រយោជន៍ជាតិជាធំ។ ករណីជាជនជាតិខ្មែរ តែធ្វើខុសឆ្គង ទៅគប់គិតបរទេសបំផ្លាញជាតិសាសន៍ខ្មែវិញ គឺមិនសាកសមជាជនជាតិខ្មែរទៀតនោះឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិជនទាំងឡាយដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        249
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm