ក្រសួងការងារ គ្រោងនាំក្រុមហ៊ុនធំៗចុះ​ទៅសម្ភាសន៍​ផ្ដល់​ឱកាស​ការងារ​នៅ​តាម​ភូមិ​-ស្រុក​ ក្នុង​ខេត្ត​ចំនួន​៥ ចាប់ពីថ្ងៃទី៦ខែកក្កដានេះតទៅ

2025/07/02 09:15:38 pm        211

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងដឹក​នាំ​ក្រុម​ហ៊ុន​ធំ​ៗ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយ​នភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុក​ក្នុងខេត្តចំនួន៥ ចាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា មន្រ្តី​ជំនាញ​នៃ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំគម្រោងរួចរាល់ហើយ ដើម្បី​ដឹក​នាំ​ក្រុម​ហ៊ុន​ធំៗដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់​សេដ្ឋកិច្ច​ពិសេស​ចេជាង (Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បីចុះជ្រើស​រើស​កម្លាំង​ពលកម្ម​ដល់​ភូមិ​ស្រុក​នៅ​ក្នុង​ខេត្ត​ចំនួន ៥ ដែលជាជំហានដំបូង។

ឯកឧត្តមបន្តថា គម្រោងនេះនឹងចាប់ផ្ដើមពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ ដោយចាប់ផ្ដើមខេត្តចំនួន៥ ដូចជា ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យបានបញ្ជាក់ថា៖«គោលបំណងសំខាន់របស់យើង គឺរំកិលសេវាផ្ដល់ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់ដាច់ស្រយាលមួយចំនួនមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ យើងត្រូវតែបើកយុទ្ធនាការនេះឡើងក្នុងការឱកាសផ្ដល់ការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ពួកគាត់តែម្ដង»។

លើសពីនេះ ឯកឧត្តម ស៊ុន មេសា លើកឡើងថា កម្លាំងពលកម្មដែលកំពុងមានតម្រូវការខ្ពស់នាពេលនេះ គឺការងារនៅក្នុងកសិដ្ឋាន រោងចក្រវាយនភ័ណ្ឌកាត់ដេរ ការងារក្នុងវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យយានយន្តគ្រប់ប្រភេទ និងវិស័យសំខាន់ៗជាច្រើនទៀតប្រមាណជាង ២៥ម៉ឺនកន្លែង។

គួររំឭកផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំទីតាំងសម្រាប់ដាក់ស្ដង់ពិព័រណ៍ (Booths)ការងាររបស់តំបន់សេដ្ឋកិច្ច PPSEZ តំបន់សេដ្ឋកិច្ច Zhejiang សមាគម TAFTAC និងរោងចក្រ Spot Tech នៅតាមច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយពីតម្រូវការកម្លាំងពលកម្មជាច្រើនដល់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        81
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm