ចិន​ហាម​មិនឱ្យ​កីឡាករ​បាល់ទាត់​ជំរើសជាតិ​របស់ខ្លួន​សាក់ ហើយ​អ្នក​ដែល​សាក់​ហើយ​ត្រូវ​លុប​ចេញ​

2021/12/31 10:04:49 pm        156

​បាល់ទាត់៖ ​កីឡាករ​បាល់ទាត់​ដែល​ជាប់​ជំរើស​ជាតិចិន​ទាំងអស់ ត្រូវបាន​ហាមឃាត់​មិន​ឱ្យមាន​ស្នាម​សាក់​លើ​ខ្លួន​ឡើយ ហើយ​អ្នក​ដែល​បាន​សាក់​រួចហើយ​ត្រូវបាន​ណែ​នាំឱ្យ​លុបចេញ​។​ ​ស្ថាប័ន​គ្រប់គ្រង​កីឡា​របស់​ប្រទេស​ចិន​បានឱ្យដឹងថា ការជ្រើសរើស​កីឡាករ​ថ្មី​ដែលមាន​ស្នាម​សាក់​នៅ​ថ្នាក់ជាតិ និង​សម្រាប់​ក្រុមយុវជន​គឺ​ត្រូវបាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង ដោយ​វិធានការ​នេះ​នឹង​ជួយ​ធ្វើជា​គំរូ​ល្អ​សម្រាប់​សង្គម​។​

​តារាបាល់ទាត់​ជំរើសជាតិ​មួយចំនួនរួមទាំង​ខ្សែការពារ Zhang Linpeng ពីមុន​ត្រូវបាន​ប្រាប់​ឱ្យ​បិទបាំង​ស្នាម​សាក់​របស់​ពួកគេ​ផងដែរ​។​ ​ប្រទេស​ចិន​បាន​នឹង​កំពុង​បង្កើន​បទប្បញ្ញត្តិ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៨ ដើម្បី​បញ្ឈប់​ការចាក់​សាក់​ដែល​ត្រូវ​បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍ រឺ​ប្រពន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​។ ចាប់តាំងពី​ពេលនោះ​មក កីឡាករ​បាល់ទាត់​អាជីព​មួយចំនួន​បាន​ពាក់​អាវដៃវែង ដើម្បី​លាក់​សិល្បៈ​រាងកាយ​របស់​ពួកគេ​។​ ​នៅក្នុង​វប្បធម៌​ចិន ការ​មាក់ងាយ​ត្រូវបាន​ភ្ជាប់​ទៅនឹង​ការចាក់​សាក់​។ កាលពី​អតីតកាល​ពួកគេ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ដាក់​ស្លាក​សញ្ញា​ឧក្រិដ្ឋជន ហើយ​ស្នាម​សាក់​នៅតែមាន​ទំនាក់​ទំនងជា​មួយក្រុម​ឧក្រិដ្ឋកម្ម ​ដែល​បានរៀបចំ​នៅ​អាស៊ី​ខាងកើត​។ ការចាក់​សាក់​ក្នុងចំណោម​ក្រុម​ជនជាតិភាគតិច​ ច្រើនតែ​ត្រូវបាន​គេ​មើលឃើញថា​ជា​សញ្ញា​សម្គាល់​នៃ​ជន​អសីលធម៌​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm