​​​​ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ

2025/07/02 10:53:52 pm        690

ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា តំណាងឱ្យអ្នកប្រមូលទិញត្រីក្នុងស្រុក និងនាំចូល បង្ហាញប្តេជ្ញា​ចិត្ត​ខ្ពស់​ចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញការផ្គត់ផ្គង់ត្រីឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ និងគាំទ្រ​បន្ថែម​ពី​ក្រសួង​-ស្ថាប័ន្ធ​ពាក់ព័ន្ធជួយសម្រួលនូវនីតិវិធីដើម្បីជំរុញកិច្ចដំណើរឱ្យប្រព្រឹត្តិទៅដោយរលូន។   

លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា លើកឡើងនៅក្នុងសន្និសីទ ពាក់ព័ន្ធ​បញ្ហា​ប្រឈម​របស់ក្រុមអ្នកនាំចូលធនធានវារីសត្វ របស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅ​ថ្ងៃ​ទី​២ ​ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការផ្គត់ ផ្គង់ត្រីសាច់នេះ សមាជិក​របស់​សមាគម​ទាំង​អស់​បាន​ចូល​រួម​ចំណែក​យ៉ាងសំខាន់ នៃការផ្គត់ផ្គង់ស្បៀងនៅកម្ពុជា តាមរយៈការ ប្រមូលទិញត្រីក្នុងស្រុក និងការនាំ​ចូល​ផង​ដែរ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារដូចជា ការប្រមូលទិញពីតំបន់ផ្សេងៗនៅកម្ពុជា យក​មក​លក់​លើ​ទីផ្សារ និងនាំចូល ដើម្បីចូលរួមរក្សានូវតម្លៃឱ្យមានស្ថិរភាព និងឆ្លើយតប​ទៅ​និង​ការ​រស់​នៅ​របស់​ប្រជាជន​។

លោកស្រី បន្តឱ្យដឹងថា ជុំវិញការប្រមូលទិញត្រីក្នុងស្រុក ក៏ដូចជាការនាំចូលនេះ កន្លងមក សមាជិក​របស់​សមាគម​ទាំង​អស់ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការប្រមូលទិញ ក្នុង​គោល​ដៅ​ស្វែង​រក​​ប្រាក់ចំណូលខ្លួនឯងផង និងការជំរុញផ្គត់ ផ្គង់ឱ្យឆ្លើយបតទៅនិងតម្រូវការទីផ្សារផង។ ក្នុង​នាម​លោក​ស្រី​ដែល​ជា​តំណាង​ឱ្យសមាជិក-សមាជិកា របស់សមាគមចំនួន ១២៨ រូប បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុង​ការអនុវត្តផែនការ និងសកម្មភាពរបស់សមាគម ឱ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គាំទ្រ សន្តិសុខស្បៀងក្នុងស្រុក ឆ្លើយតបទៅនិងវិបត្តិ និងបញ្ហានានា ដែលកើតឡើងជាយថាហេតុ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និងការពង្រឹងភាពធន់ក្នុងវិស័យម្ហូបអាហារនៅកម្ពុជា។

បញ្ហា​នេះ​ផងដែរ លោកស្រី សូមឱ្យមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្ថែម ក្នុងការ​ជួយ​សម្របសម្រួលដល់ការប្រមូលទិញនៅក្នុងស្រុក និងការនាំចូលក្តី នូវនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បី​ជំរុញ​ការ​ធ្វើអាជីវកម្មលើផ្នែកនេះឆ្លើយ តបទៅនិងទីផ្សារ។ លោកស្រី បន្តថា ទាក់ទងការប្រមូលទិញនេះ ប្រសិន​ក្រសួងមានការរឹតបណ្តឹងខ្លាំង អាចធ្វើឱ្យការផ្គត់ផ្គង់ត្រីលើ ទីផ្សារមានការខ្វះខាត ឬក៏អាចឡើងថ្លៃ ដែល​ធ្វើ​ឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។

ជាការឆ្លើយតប, ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ទាក់​ទិន​ការ​ផ្គត់ផ្គង់ត្រីសាច់នេះ ជាជំហររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺការពារ និងគាំទ្រ​ការ​ធ្វើ​វារីវប្បកម្មក្នុងស្រុកតែប៉ុណ្ណោះ។ ឯកឧត្តម បន្ថែម បើតាមប្រសាសន៍របស់សម្តេចធីបតី ក៏បាន​លើក​ឡើង​ច្បាស់​ផងដែរ គោលដៅរបស់កម្ពុជា គឺបង្កើតផលិតកម្មក្នុងស្រុក ផ្តល់ការគាំទ្រ ដល់វា​រី​វប្បករ​ដែល​ធ្វើ​ផលិត​កម្ម​ បញ្ហានេះ, ក្រសួងតែងតែតាមដានជាប្រចាំអំពីការផ្គត់ផ្គង់ត្រីសាច់ បច្នុប្បន្នការផ្គត់ផ្គង់ត្រីលើទីផ្សារ មាន​ប្រភេទត្រីខ្លះបានឆ្លើយតបលើទីផ្សារ ចំណែកប្រភេទត្រីក៏មានការខ្វះខាត ក្រសួងក៏បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​នាំចូលផងដែរ ប៉ុន្តែចំពោះប្រភេទត្រីដែលកម្ពុជាកំពុងមាន សូមឱ្យអ្នកនាំចូល ជួយទិញត្រី​ក្នុង​ស្រុក​ឱ្យ​អស់លទ្ធភាព មុននិងធ្វើការនាំចូល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm