អធិការបតីអាល្លឺម៉ង់ បានពិភាក្សាជាមួយលោក Zelensky អំពីការហ្វឹកហ្វឺនយោធាអ៊ុយក្រែន ដើម្បីប្រើ ប្រាស់មីស៊ីលTaurus

2025/07/02 11:12:16 pm        111

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា លោកបានពិភាក្សាជាមួយលោក វ្ល៉ូឌីមី ហ្សេឡិនស្គី អំពីបញ្ហានៃការបណ្តុះបណ្តាលយោធាអ៊ុយក្រែន ដើម្បីគ្រប់គ្រងមីស៊ីលតម្រង់គោលដៅ Taurus ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ARD ថា៖«យើងមិនទាន់បានយល់ព្រមលើរឿងនេះទេ។ ខ្ញុំបាននិយាយជាមួយលោក ហ្សេឡិនស្គីអំពីរឿងនេះ។ ខ្ញុំបាននិយាយជារដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាច អំពីបញ្ហានេះដែរ»។

លោកបានថ្លែងថា៖«យើងមិនទាន់ចាប់ផ្តើមការបណ្តុះបណ្តាលនេះនៅឡើយទេ» ដោយបានបន្ថែមថា «នេះហើយជាការបន្តដែលជាជម្រើស»។

លោក Merz បាននិយាយថា៖«វាតែងតែច្បាស់ណាស់ថា ប្រសិនបើយើងផ្គត់ផ្គង់មីស៊ីល Taurus អាវុធទាំងនេះ នឹងត្រូវប្រើប្រាស់ មិនមែនដោយយោធាអាល្លឺម៉ង់ប៉ុណ្ណោះទេ ថែមទាំងដោយជនជាតិអ៊ុយក្រែនផងដែរ ដូចករណីជាមួយមីស៊ីលតម្រង់គោលដៅផ្សេងទៀត ដែលត្រូវបានផ្គត់ផ្គង់ពីចក្រភពអង់គ្លេស និងបារាំង។ 

លោកបានលើកឡើងថា មីស៊ីល Taurus គឺជា «ប្រព័ន្ធដ៏ស្មុកស្មាញ»។ លោកបាននិយាយថា៖«យ៉ាងហោចណាស់ ៦ខែ ត្រូវការ ដើម្បីបណ្តុះបណ្តាលទាហានឲ្យចេះប្រើប្រាស់់អាវុធនេះ»។ លោកបានបន្ថែមថា ទីក្រុងប៊ែរឡាំង នឹងមិនប្រកាសជំនួយយោធារបស់ខ្លួន ដល់ក្រុងគៀវជាសាធារណៈ ដើម្បីកុំឲ្យទីក្រុង   មូស្គូដឹងពីស្ថានភាពជាក់ជាក់។

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        11
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        13
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm