រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saar នៅថ្ងៃពុធនេះ បាននិយាយថា ឱកាសណាមួយក្នុងការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួន នៅក្នុងតំបន់ហ្កាហ្សា មិនគួរត្រូវបានខកខានឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមបញ្ចប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ។
លោក Gideon Saar បានសរសេរនៅលើបណ្តាញសង្គម Xថា៖«មន្ត្រីភាគច្រើននៅក្នុងរដ្ឋាភិបាល និងប្រជាជន គឺពេញចិត្តនឹងផែនការរំដោះលែងចំណាប់ថ្នូរនេះ។ ប្រសិនបើឱកាសកើតឡើង មិនត្រូវខកខានឡើយ!»។

