ព្រះខ័ន​រាជ​ស្វាយរៀង​នាំ​យក​កីឡាករ​ជប៉ុន Odawara មក​ពង្រឹង​ក្លិប​ត្រៀម​រដូវ​កាល​ថ្មី​

2022/01/03 04:43:35 pm        241

បាល់ទាត់៖ ចុង​សប្តាហ៍​កន្លងទៅនេះ​ជើង​រង​លី​គ​កំពូល​កម្ពុជា ព្រះខ័ន​រាជ​ស្វាយរៀងបានបង្ហាញ​កីឡាករ​ថ្មី​របស់ខ្លួន Takashi Odawara តំណែង​ខ្សែបម្រើត្រៀម​សម្រាប់​រដូវ​កាល​ថ្មី ២០២២ ដែល​នឹង​ចូលមក​ដល់​នៅពេល​ខាងមុខ​។ ​វត្តមាន​របស់​កីឡាករ​វ័យ ​២៩​ឆ្នាំ​រូបនេះ​កើតឡើង​បន្ទាប់ពី​ការមកដល់​របស់​កីឡាករ​ជប៉ុន​មួយទៀត​គឺ Mizuno Hikaru មកពី​បឹងកេត និង​កីឡាករ​កម្ពុជា ឡុង ភា​រ៉ាត់ ពី​អង្គ​រថា​យ​ហ្គឺ​រ និង​ការចាកចេញ​របស់ Privat ទៅកាន់​ក្លិប Bali United របស់​ឥណ្ឌូនេស៊ី​។​

Takashi Odawara ជា​កីឡាករ​សញ្ជាតិ​ជប៉ុន​ទី​៣​ របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀងបន្ទាប់ Daisuke Kobayashi និង Hikaru​។​ Odawara ដែល​កើត​នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន ផ្តើម​អាជីព​បាល់ទាត់​ដំបូងក្នុង​ក្រុមយុវជន​របស់​ក្លិប​សាកលវិទ្យាល័យ​កសិកម្ម​តូ​ក្យូ​ឆ្នាំ​២០១៤ មុន​ផ្ទេរ​ទៅលេង​នៅ​លី​គ​ហ្វីលីពីន​ជាមួយ​ក្លិប Marikana City ឆ្នាំ​២០១៥ ដល់​២០១៧, ក្លិប Davao Aguilas F.C. ២០១៨, ក្លិប United City (Ceres Negros ពីមុន​) ឆ្នាំ​២០១៩ ដល់​២០២០ និង​ក្លិប​លី​គប្រ​ទេស​ម៉ា​ល់​ឌី​វ Maziya​។​ Takashi Odawara នឹង​ពាក់អាវ​លេខ ៦១ នៅ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm