រុស្ស៊ីជំរុញឲ្យអាស៊ែបៃហ្សង់ជួសជុលទំនាក់ទំនងជាមួយទីក្រុងមូស្គូ ក្នុងពេលមានវិបត្តិការទូត

2025/07/03 02:42:27 am        119


ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃពុធ (ទី២ ខែកក្កដា) នេះ បានជំរុញឲ្យអាស៊ែបៃហ្សង់ស្តារឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូឲ្យដល់កម្រិតមួយដែលសមនឹង «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ» បន្ទាប់ពីបាននិយាយថា កងកម្លាំងមួយចំនួនកំពុងព្យាយាមបំផ្លាញទំនាក់ទំនងរបស់ប្រទេសទាំង២។

គួរបញ្ជាក់ថា ជម្លោះការទូតបានចាប់ផ្តើមផ្ទុះឡើង កាលពីសប្តាហ៍មុន បន្ទាប់ពីពលរដ្ឋអាស៊ែបៃហ្សង់ ២រូប បានស្លាប់ ក្នុងអំឡុងពេលមានការវាយឆ្មក់របស់នគរបាល នៅប្រទេសរុស្ស៊ី ហើយបានឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីទីក្រុង Baku ក្រោយមកបានចាប់ខ្លួនអ្នកសារព័ត៌មានរដ្ឋរុស្ស៊ី ២នាក់ និងជនជាតិរុស្សីប្រហែល ១៥នាក់បន្ថែមទៀត ពីបទសង្ស័យជួញដូរគ្រឿងញៀន និងប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។

យ៉ាងណាក្ដី ទំនាក់ទំនងបានស្ថិតនៅក្នុងស្ថានភាពតានតឹង ចាប់តាំងពីចុងឆ្នាំមុនមកម៉្លេះ នៅពេលដែលមនុស្ស ៣៨នាក់ បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះអាស៊ៃបៃហ្សង់ ធ្វើដំណើរពីទីក្រុង Baku ឆ្ពោះទៅភាគខាងត្បូងរុស្ស៊ី បានធ្លាក់។ ទីក្រុង Baku លើកឡើងថា ការធ្លាក់យន្តហោះនោះ គឺដោយសារឧបទ្ទវហេតុដែលបង្កឡើងដោយការបាញ់ពីអង្គភាពការពារដែនអាកាសក្នុងប្រទេសរុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃពុធនេះថា ទីក្រុងមូស្គូ បាននិងកំពុងកសាងទំនាក់ទំនងជាមួយទីក្រុង Baku អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ហើយបានបញ្ជាក់ថា តួអង្គខាងក្រៅ ឥឡូវនេះ កំពុងព្យាយាមប្រើស្ថានភាពនេះ ដើម្បី «កេងចំណេញ»។

បន្ទាប់មក លោកស្រីបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ទីក្រុង Baku គួរតែស្តារទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីឡើងវិញ ដោយត្អូញត្អែរថា ទីក្រុងមូស្គូមិនមានកុងស៊ុលណាមួយ ដើម្បីចូលទៅទំនាក់ទំនងជាមួយពលរដ្ឋដែលត្រូវបានឃុំខ្លួននៅអាស៊ៃបៃហ្សង់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm