លោក​ Biden ​ប្រាប់​អ៊ុយ​ក្រែ​ន​ថា ​សហរដ្ឋអាមេរិក​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ ប្រសិនបើ​រុស្ស៊ី​ឈ្លាន​ពាន​បន្ថែម​ទៀត

2022/01/03 05:32:59 pm        427

​អាមេរិក៖ សេត​វិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​ថ្ងៃអាទិត្យ​បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ​Volodymyr Zelenskiy ​ថា សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ​ប្រសិនបើ​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត​។​

​ការសន្យា​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក Biden បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​២ ក្នុង​រយៈពេល​មួយ​ខែ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ស្រប​ពេល​មាន​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន ជាទី​ដែល​រុស្ស៊ី​បាន​ប្រមូលផ្តុំ​កងទ័ព​ប្រហែល ១០០,០០០​នាក់​។​ ​អ្នកនាំពាក្យ​សេត​វិមានលោកស្រី Jen Psaki បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ បន្ទាប់ពី​មានការ​ហៅ​ទូរស័ព្ទ​រវាង​លោក Biden និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា ប្រធានាធិបតី Biden បានបញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់ខ្លួននឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​ប្រទេស​រុស្ស៊ីបន្ត​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ទៀត។​ យោងតាម​សេត​វិមាន លោក Biden និង​លោក Zelenskiy បាន​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​សម្រាប់កិច្ចប្រជុំ​ការទូត​ជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។

​លោក Zelenskiy បាន​និយាយ​នៅលើ​បណ្ដាញ​សង្គម Twitter ថា​ ពួកលោក​បាន​ពិភាក្សាអំពីសកម្មភាព​រួមគ្នា​លើ​ការរក្សា​សន្តិភាព​នៅ​អឺរ៉ុប និង​ការទប់ស្កាត់​កុំ​ឲ្យ​ការគំរាមកំហែង​កើនឡើង​បន្ថែមទៀត​។​ ​ក្រុមមន្ត្រី​អ្នកតំណាង​មកពី​សហរដ្ឋអាមេរិក និង​រុស្ស៊ី​គ្រោង​នឹង​ជួបពិភាក្សា​គ្នា​នៅ​ថ្ងៃទី៩ ដល់​ថ្ងៃទី១០ ខែមករា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ បន្ទាប់ពី​ការពិភាក្សា​ក្រុមប្រឹក្សា​រុស្ស៊ី​-​ណា​តូ និង​កិច្ចប្រជុំ​នៃ​អង្គការ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        183
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        223
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm