ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជាស៊ីមកំចាយមារ

2025/07/03 05:49:19 pm        323

ព្រៃវែង៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ​សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជាស៊ីមកំចាយមារ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន៖

-សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រងនៅមជ្ឈ​មណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល​ ជា ស៊ីម កំចាយមារទាំងអស់ ដែលបានធ្វើឲ្យមជ្ឈ​មណ្ឌល​នេះ​មាន​ការ​រីក​ចម្រើន​ និងបន្តនិរន្តរភាព​រហូតដល់សព្វថ្ងៃនេះ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងអរគុណចំពោះកងម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ដែលបានខិតខំរួមគ្នាកសាង និង​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រៃវែង​តាំង​ពី​ដើម​រហូតមកដល់សព្វថ្ងៃនេះ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម​គឺ​បាន​ឡើង​ហួស​ជាង​ ១០ពាន់លានដុល្លារអាមេរិកហើយ ខណៈការនាំចូល-នាំចេញទំនិញរវាងប្រទេសទាំងពីរ​នេះ​មាន​លក្ខណៈ​ប្រដុំ​ប្រសងគ្នា។

-សម្ដេចតេជោ ហ៊ុន សែន រំពឹងថា ក្រោយសម្ពោធដាក់ឲ្យដំណើរការ​នូវ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ទំហំ​ពាណិជ្ជក​ម្ម​ទ្វេភាគី​រវាង​កម្ពុជា និងវៀតណាម កាន់តែរីកចម្រើនបន្ថែមទៀត

-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកំណត់ព្រំដែនក្នុងទឹកជ្រៅរវាងកម្ពុជា និងវៀតណាម នឹង​ទទួល​បាន​ផលប្រយោជន៍​ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

-សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) បាន​ប្រែក្លាយទៅជាតំបន់ និងព្រំដែនសុខសន្តិភាព ជា​ព្រំដែន​សម្រាប់​ទីផ្សារ​ដោះ​ដូរ​ទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៃប្រទេសទាំងពីរ។

-សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា ថ្ងៃទី១១កក្កដានេះ រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដកសញ្ជាតិ​ខ្មែរ​ ចំពោះបុគ្គលណា ដែល​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​បំផ្លាញ​ជាតិ​ឯងហើយ។

-សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ ដែល​បាន​ជិះ​ទូក​មិន​ពុល​រលក​សោះ​បែរជាផ្តាំមកសម្តេចថាសុខភាពគេនៅល្អ ខណៈ​វីដេអូ​ឃ្លីប​ពី​ជន​នេះ​ផ្ញើ​មក​សម្តេច​នោះ​ក្នុង​គោល​បំណងចង់ឲ្យសម្តេចឆ្លើយឆ្លងជាមួយគេដើម្បីឡើងកូដ។

-សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅភាគីថៃជាថ្មីម្តងទៀត​ថា គ្មាន​ការ​ចរចា​ទ្វេភាគី​ជា​ដាច់​ខាត​ក្នុង​ករណី​ព្រំដែន​រវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមក កម្ពុជា​ដើម្បី​ធ្វើ​ការ​បើក​ច្រក​ឡើង​វិញនោះ។

-សម្តេច​តេជោបានបញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធ​នឹង​ការ​បើក​ព្រំដែន តែ​សូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបាន​បើក​ដំណើរ​ការ​ធម្មតា​វិញ​ហើយ។ កម្ពុជា​ត្រូវការ​តែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយ​មិន​បាច់​មក​តាម​ញ៉ែ​ដើម្បី​ការ​ចរចា​ណាទៀតទេ។

-សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅ​ឈប់​ទិញ​ដាច់​ខាត​ចំពោះ​អគ្គិសនី និងអ៊ីនធើណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ។ ការប្រកាស​សម្តេច​បែប​នេះ​គឺ​ដើម្បី​បង្ការ​នា​ពេលខាងមុខ​មានបញ្ហា​ជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។

-សម្តេចតេជោ ហ៊ុន សែន បានផ្តាំជាថ្មីម្តងទៀត​ទៅ​គ្រប់​បណ្តា​ស្ថានីយ៍​ទូរទស្សន៍​ខ្មែរ​ទាំង​អស់​ចាប់​ពី​ពេល​នេះ​តទៅ គប្បីបញ្ឈប់ការចាក់បញ្ចាំង​រឿងថៃបន្តទៀត។ សម្តេច​បាន​បញ្ជាក់​ថា​ «​អា​រឿង​ថៃ​ហ្នឹង​គប្បី​បញ្ឈប់​បាន​បញ្ឈប់ទៅ...»។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ភាគីថៃ​បាន​លួច​ដឹក​ប្រេង​តាម​ផ្លូវ​ទឹក​ចូល​មក​កម្ពុជា ប៉ុន្តែត្រូវបានទាហានជើងទឹកកម្ពុជាបណ្តេញចេញទៅវិញ។

ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង ១០និង៥០នាទី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        61
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        92
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm