សម្តេចតេជោ៖ ថ្ងៃទី១១កក្កដានេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដក​សញ្ជាតិ ជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង

2025/07/03 06:07:13 pm        388

សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​អះអាង​ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋសភាកម្ពុជានឹងកោះប្រជុំ ដើម្បី​ពិភាក្សា​ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ​ស្តីពីការដកសញ្ជាតិ ជនជាតិខ្មែរណា ដែល​ឃុប​ឃិត​ជា​មួយ​បរទេសបំផ្លាញជាតិសាសន៍ឯងហើយ ដោយ​កិច្ច​ប្រជុំ​នេះ​គឺ​គ្មាន​ការ​ប្រែប្រួល​នោះ​ឡើយ ​ហើយអ្នកណាចង់និយាយអ្វីក៏មិនខ្វល់ដែរ។

ផ្ញើសារចេញពីខេត្តព្រៃវែង ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ​អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅក្រុមប្រឆាំង ជា​ពិសេស​ពួក​ឧទ្ទាម​ក្រៅច្បាប់ថា រដ្ឋសភានឹងបើកកិច្ចប្រជុំឆាប់ៗនេះ ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដកសញ្ជាតិហើយ ដោយសារតែពួកទាំងនោះបានធ្វើរឿងមិនគប្បីចំពោះជាតិ ពោល​គឺ​ឃុបឃិត​ជាមួយបរទេស ជាពិសេសទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃតែម្តង។

​សូមបញ្ជាក់ថា ក្នុងឱកាសជួបជាមួយអង្គបោះឆ្នោត ក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង និងឃុំ សង្កាត់ នៅ​ខេត្តព្រះវិហារកាលពីចុងខែកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាយោបល់ និង​ណែនាំ​ទៅ​ក្រសួងយុត្តិធម៌ឲ្យធ្វើការសិក្សា និងពិចារណាធ្វើ​វិសោធន​កម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ចំពោះ​ជន​ណាដែ​លឃុបឃិត​ជាមួយបរទេសដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិសាសន៍ឯង ជា​ពិសេស​គឺ​ករណី​ដែលកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសនេះតែម្តង។

ក្នុងឱកាសសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជា ស៊ីម កំចាយមារ នោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏​បាន​សម្តែងការហួសចិត្តចំពោះមេក្រុមឧទ្ទាមក្រៅច្បាប់នោះដែរ ដែល​បាន​ជិះ​ទូក​មិន​ពុល​រល​កសោះ​ បែរជាផ្តាំមកសម្តេចថាសុខភាពគេនៅល្អ ខណៈ​វិដេអូ​ឃ្លីប​ពី​ជន​នេះ​ផ្ញើ​មក​សម្តេច​នោះ​ក្នុង​គោល​បំណងចង់ឲ្យសម្តេចឆ្លើយឆ្លងជាមួយគេ​ដើម្បីឡើងកូដ។ តែ​យ៉ាង​ណា​ក៏​ដោយ​សម្តេច​បាន​បញ្ជាក់​ថា សម្តេចមិនធ្វើការឆ្លើយ​តបនោះឡើយ ប៉ុន្តែមានយុវជនជំនាន់ក្រោយ ដែល​គាំទ្រ​សម្តេច​ និងគណបក្សប្រជាជនកម្ពុជាបានវាយបកទៅវិញយ៉ាងចាស់ដៃដល់ជននេះផងដែរ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        196
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm