សមាជិកសភាចក្រភពអង់គ្លេស អនុម័តបម្រាមលើក្រុម Palestine Action ថាជាក្រុមភេរវកម្ម

2025/07/03 06:35:23 pm        236

សមាជិកសភារបស់ចក្រភពអង់គ្លេស បានបោះឆ្នោតកាលពីថ្ងៃពុធ ទី២ ខែកក្កដា ដើម្បីហាមឃាត់ក្រុម Palestine Action នៃយុទ្ធនាការគាំទ្រប៉ាឡេស្ទីន ថាជាអង្គការភេរវកម្ម បន្ទាប់ពីសកម្មជនរបស់ក្រុមនេះបានសម្រុកចូលមូលដ្ឋានយោធា និងធ្វើឱ្យខូចខាតយន្តហោះចំនួនពីរគ្រឿងក្នុងការតវ៉ានូវអ្វីដែលក្រុមនេះនិយាយថាជាការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់អ៊ីស្រាអែល។

ក្រុម Palestine Action ដែលចាត់ទុកខ្លួនឯងថាជាចលនាសកម្មភាពផ្ទាល់ បានប្រើប្រាស់វិធីសាស្ត្ររំខាន ដាក់គោលដៅលើក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសអង់គ្លេសដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល រួមទាំងក្រុមហ៊ុនសម្រាប់ការពារជាតិអ៊ីស្រាអែល Elbit Systems ដែលខ្លួនបានចាត់ទុកថាជា «គោលដៅចម្បង»។

រដ្ឋាភិបាលការងាររបស់ចក្រភពអង់គ្លេស បានចោទប្រកាន់ក្រុមនេះថាបានបង្កការខូចខាតគិតជាទឹកប្រាក់រាប់លានផោនតាមរយៈសកម្មភាពនៅរោងចក្រ Thales TCFP.PA ក្នុងឆ្នាំ២០២២ ជាទីតាំងរបស់ក្រុមហ៊ុន Elbit កាលពីឆ្នាំមុន និងនៅមូលដ្ឋានទ័ពអាកាស Royal Air Force នៅភាគខាងត្បូងប្រទេសអង់គ្លេសកាលពីខែមុន ជាការជំរុញក្នុងការសម្រេចចិត្តហាមឃាត់ដល់ក្រុមនេះ។

ការហាមឃាត់នេះ នឹងចាត់ទុកជាផ្លូវការ ក្រុមPalestine Action ថាជាអង្គការភេរវកម្ម ដូចគ្នាទៅនឹងក្រុមរដ្ឋអ៊ីស្លាម ឬក្រុមអាល់កៃដា ក្រោមច្បាប់របស់អង់គ្លេស។ 

ទន្ទឹមនឹងនេះ ក្រុមអ្នកតវ៉ា បានមកប្រមូលផ្តុំគ្នានៅខាងក្រៅផ្លូវការិយាល័យ Downing Street ក្នុងទីក្រុងឡុងដ្រ៏កាលពីថ្ងៃពុធ ដើម្បីប្រឆាំងនឹងបម្រាមដែលបានស្នើឡើងដាក់ទៅលើក្រុម Palestine Action។ មនុស្សរាប់រយនាក់បានចូលរួមក្នុងការតវ៉ាដែលរៀបចំដោយយុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីន ដែលត្រូវបានបំបែកដោយនគរបាល។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        26
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm