អាណាព្យាបាលព្យាយាមបណ្ដុះទម្លាប់អានសៀវភៅដល់កូនៗ ដោយទិញសៀវភៅជូនពួកគាត់

2025/07/03 09:55:45 pm        416

អាណាព្យាបាលមួយចំនួន បានយកចិត្តទុកដាក់ជាខ្លាំងចំពោះការរីកលូតលាស់របស់កូន ទាំង​កាយ​សម្បទា និងបញ្ញាស្មារតី។ ចាប់តាំងពីកូននៅតូចៗ ពួកគាត់ជាអាណាព្យាបាល បាន​ចាប់​ផ្ដើម​ទិញ​សៀវភៅ ឬជូនកូនៗឱ្យចូលរួមពិព័រណ៍សៀវភៅ រើសសៀវភៅដោយខ្លួនឯង ដើម្បី​បណ្ដុះ​ទម្លាប់​អាន​ជូនពួកគាត់។

ជារៀងរាល់ថ្ងៃ កំឡុងពេលដែលមានការរៀបចំពិព័រណ៍សៀវភៅ BIG BAD WOLF នៅ​ផ្សារ​រុង​រឿង​ ខណ្ឌជ្រោយចង្វា តាំងពីថ្ងៃទី ២៦ ខែមិថុនាមកនេះ តែងមាន​វត្ត​មាន​អាណា​ព្យាបាល​ជូន​កូន​តូច​មក​ចូលរួម ឬពេលខ្លះអាណាព្យាបាលមកតែឯង ដើម្បីទិញសៀវភៅ​ជូន​កូន​រប​ស់​ពួក​គាត់​។

ជាក់ស្ដែងកាលពីម្សិលម៉ិញនេះ ក៏មានវត្តមានអាណាព្យាបាលមួយចំនួន ក្រោយ​សម្រាក​ពី​ការ​ងារ​ក៏​បាន​មករកទិញសៀវភៅជូនកូនៗផងដែរ។ ខ្លះមកជាមួយកូន ខ្លះមកតែឯង ដោយក្នុង​គោល​ដៅ​រួម​គឺ បណ្ដុះទម្លាប់អានសម្រាប់កូនៗតាំងពីវ័យកុមារ។ ពួកគាត់ម្នាក់ៗផ្ដល់គុណតម្លៃជាខ្លាំង ទៅ​លើការអានសៀវភៅ។ ពួកគាត់ចង់ឃើញកូនៗ កាន់សៀវភៅអានរាល់ពេលទំនេរ ចង់​ឃើញ​កូន​ក្លាយ​ជា​ធនធានសំខាន់ ធនធានពោពេញដោយចំណេះដឹងសម្រាប់អនាគតកម្ពុជា។

ស្របពេលដែលពួកគាត់កំពុងជំរុញទម្លាប់ការអានដល់កូនៗ ពួក​គាត់​ក៏​ចង់​ឃើញ​អាណា​ព្យាបាល​ដទៃ​ទៀត​ ធ្វើរឿងដូចគ្នា។ ធ្វើជាគំរូដល់កូន ដោយចាប់ផ្ដើមដំបូង ពីការអាន​សៀវភៅ​ឱ្យ​កូន​ស្ដាប់​នៅ​ពេល​ពួកគាត់មិនទាន់ចេះអាន និងជំរុញឱ្យពួកគាត់អានដោយខ្លួនឯង នៅពេលពួក​គេ​មាន​សមត្ថ​ភាព​អានអក្សរ មិនថាជាភាសាខ្មែរ ឬភាសាបរទេស។

ជាការយកទឹកដាក់លើការជំរុញការអាន សម្រាប់ប្រជាពលរដ្ឋទូទៅទាំងអស់ កម្មវិធីពិ​ព័រណ៍​សៀវ​ភៅជា​ច្រើន ត្រូវបានរៀបចំ ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ ក្នុងនោះមានពិព័រណ៍សៀវភៅថ្នាក់ជាតិ ដែល​រៀបចំឡើងជារៀងរាល់ឆ្នាំ ហើយក៏មានវត្តមានពិព័រណ៍សៀវភៅ Big Bad Wolf ដែល​តែង​ចូល​រួម​ក្នុងការលើកកម្ពស់ការអានសៀវភៅនៅកម្ពុជាផងដែរ។ ជាក់ស្ដែងសម្រាប់ឆ្នាំ ២០២៥នេះ ពិព័រណ៍សៀវភៅជាភាសាអង់គ្លេសមួយនេះ កំពុងរៀបចំនៅផ្សាររុងរឿង ខណ្ឌជ្រោយចង្វា ចាប់​តាំង​ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី ៦ ខែកក្កដា ផងដែរ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm