ទូរទស្សន៍៖ រដ្ឋាភិបាលស៊ីរីមិនចរចាជាមួយអ៊ីស្រាអែលទេ ប្រសិនបើមិនបញ្ឈប់ការគ្រប់គ្រងលើទឹកដីស៊ីរី

2025/07/03 10:13:45 pm        222

សារព័ត៌មាន Al Jazeera បានរាយការណ៍ដោយដកស្រង់ប្រភពរដ្ឋាភិបាលស៊ីរីថា រដ្ឋាភិបាលស៊ីរី នឹងមិនពិភាក្សាអំពីសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែលទេ ដរាបណាកងទ័ពរបស់ប្រទេសនេះ នៅតែមាននៅលើទឹកដីស៊ីរី។

ប្រភពបាននិយាយថា៖«នឹងមិនមានការចរចាអំពីកិច្ចព្រមព្រៀងថ្មីទេ ប្រសិនបើអ៊ីស្រាអែល មិនបានអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ឆ្នាំ ១៩៧៤ និងដកកងទ័ពចេញពីតំបន់ដែលខ្លួនបាន      គ្រប់គ្រង។

លោកបានបន្ថែមថា របាយការណ៍ណាមួយអំពីលទ្ធភាពនៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពរវាងស៊ីរី និងអ៊ីស្រាអែល «គឺមិនទាន់ដល់ពេល នៅក្នុងដំណាក់កាលនេះទេ»។

គេហទំព័រ Axios បានរាយការណ៍កាលពីថ្ងៃទី ៣០ ខែមិថុនា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា សហរដ្ឋអាមេរិក បាននិងកំពុងពិភាក្សាជាមួយអ៊ីស្រាអែល និងស៊ីរីអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិសុខរវាងប្រទេសទាំងពីរនេះ។ យោងតាមការចុះផ្សាយនេះ ភាគីទាំងពីរ កំពុងពិភាក្សាគ្នាជាបឋម។

បន្ទាប់ពីការផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសស៊ីរី នៅដើមខែធ្នូ ឆ្នាំ ២០២៤ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានកាន់កាប់ទីតាំងនៅតំបន់ទ្រនាប់នៅតំបន់ខ្ពង់រាប Golan Heights ដែលបានខណ្ឌចែកទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងស៊ីរី ចាប់តាំងពីឆ្នាំ ១៩៧៤។ ក្នុងចំណោមទឹកដីផ្សេងទៀត ប្រទេសនេះ បានកាន់កាប់ផ្នែកខាងស៊ីរីនៃភ្នំ Hermon ដោយមិនប្រឈមមុខនឹងការតស៊ូ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ឆ្នាំ ១៩៧៤ ជាមួយស៊ីរី លែងមានសុពលភាពទៀតហើយ បន្ទាប់ពីទាហានស៊ីរី បានចាកចេញពីតំបន់នេះ បន្ទាប់ពីមានការផ្លាស់ប្តូររដ្ឋាភិបាលនៅទីក្រុងដាម៉ាស ( Damascus) ។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm       
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm