អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអះអាងថា ការលើកឡើង​របស់​អ្នក​នាំ​ពាក្យ​កង​ទ័ព​ជើង​គោក​ថៃ​កន្លង​ទៅ​នេះជាព័ត៌មានមិនពិត

2025/07/03 10:30:04 pm        667

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញ​សេចក្តី​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ទាហាន​ជើង​គោក​ថៃ ដែលបាន​លើក​ឡើង​មិន​ការ​ពិត​ទាក់​ទង​នឹង​ការ​ប៉ះ​ទង្គិច​សម្តី​គ្នា​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​ប្រាសាទតា មាន់ធំ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ដែល​បាន​ចេញ​នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២៥នេះ លើកឡើងថា ការស្រាយបំភ្លឺ​ការ​ពិត​ជុំវិញ​ឧបទ្ទ​វហេ​តុ​នៃ​ការ​ប៉ះ​ទង្គិច​សម្តី​គ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ តាម​សេចក្តី​ប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា កម្ពុជាសូមធ្វើការគូសបញ្ជាក់ថា ការ​អនុវត្ត​គោល​ការណ៍​ម៉ឺងម៉ា​ត់របស់កងទ័ពកម្ពុជា គឺធានាថាមិនមានការប្រព្រឹត្តិនូវសកម្មភាពអ្វីដែលខុសប្រក្រតី ដោយ​មិនបានឆ្លងកាត់ការឯកភាពគ្នាជាមុន ពិសេស​ប្រាស​ចាក​ខុស​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ភាគី​ទាំងសងខាង។

តាមអ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមទៀតថា តាមកិច្ចព្រមព្រៀង ប្រាសាទ​តាមាន់​ធំ​ត្រូវ​បិទ​ការ​ឡើង​នៅវេលាម៉ោង ១៥:០០នាទីរសៀល។ ជាអកុសលនៅថ្ងៃនោះ វេលាម៉ោង​១៥និង​១៥​នាទី ក្រោយប្រាសាទតាមាន់ធំត្រូវបិទការឡើង ហើយកងកម្លាំងសម្របសម្រួល និង​ការ​ពារ​ទាំង​អស់​នៅ​ទី​នោះ​បាន​ចុះ​ពីទីតាំង​ប្រាសាទ​រួច​ហើយ​។ ក៏​ស្រាប់​តែ​មាន​ករណី​ភាគី​ថៃ​បើក​ឱ្យ​ឡើង​ប្រាសាទ​ពី​សំណាក់ក្រុមអ្នកទេសចរជនជាតិថៃចំនួនរហូតដល់១០០នាក់ ក្នុងនោះ​ក៏​មាន​វត្ត​មាន​របស់​អតីត​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃផងដែរ ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ជាមុនដូចការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃនោះទេ។ ប្រសិន​បើ​កង​ទ័ព​ថៃ​ពិត​ជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្ម​ភាព​ប្រកប​ដោយ​តម្លា​ភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់​យ៉ាង​ច្បាស់​ពាក់​ព័ន្ធ​នឹង​ពេល​វេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។

លោកជំទាវអ្នកនាំពាក្យបានបន្ថែមទៀតថា កងកម្លាំង​កម្ពុជា​បាន​ព្យាយាម​ដោះ​ស្រាយ​ស្ថាន​ការណ៍​ដោយ​ភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរព​តាម​កិច្ច​ព្រម​ព្រៀង​ជានិច្ច ចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន និង​ការ​លើក​ឡើ​​ង​របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ជាព័ត៌មានមិនពិត បាននាំមកនូវការភាន់ច្រឡំ និង​ជា​ចេតនា​ដ៏​អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់ រើសអើងជាតិសាសន៍ទាំងពីរ ព្រោះ​មិន​បាន​ឆ្លុះបញ្ចាំងនូវរឿងរ៉ាវទាំងស្រុងនោះទេគឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។

តាមរ​យៈ​សេចក្តីប្រកាសព័ត៌មាននេះអ្នកនាំពាក្យក្រសួងការពារកម្ពុជាក៏បាន អំពាវនាវ​ឱ្យអ្ន​ក​សារ​ព័ត៌មាន​ទាំងអស់នៅក្នុងប្រទេសថៃ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លើសបំភ្លៃ បំភាន់ ក្នុង​ចេតនាបង្កាច់បង្ខូច ឬប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះកម្ពុជាផងដែរ។ លោក​ជំទាវ​ក៏​សូម​ក្រើន​រំលឹក​ជា​ថ្មីម្តងទៀត ឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និង​ម៉ឺង​ម៉ាត់​ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភាន់ការពិត ដែល​អាច​បំផ្លាញ​ទំនុកចិត្ត និងការជឿជាក់​គ្នា​ទៅ​វិញ​ទៅ​ម​ក​។​លោក​ជំទាវ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ផង​ដែរ​ថា កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើក​កម្ពស់​សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួ​យ​មក​ឈ្លាន​ពាន​បាន​ជា​ដាច់ខាត៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm