អឺរ៉ុប​មាន​ករណី​ឆ្លង​វីរុស ​Covid-19 ​ជាង ​១០០​លាន​នាក់​ចាប់​តាំងពី​ជំងឺ​រាតត្បាត​សកល​ផ្ទុះឡើង​

2022/01/03 06:02:25 pm        495

​អឺរ៉ុប៖ តួលេខ​សរុប​របស់​សារព័ត៌មាន AFP កាលពី​ចុង​សប្ដាហ៍​នេះ​បាន​បង្ហាញថា ទ្វីបអឺរ៉ុប​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជាង ១០០​លាន​​នាក់ ច្រើនជាង​មួយ​ភាគបី​នៃ​ការឆ្លង​វីរុសសរុប​នៅ​ទូទាំង​ពិភពលោក ចាប់តាំងពី​ការចាប់ផ្តើម​ផ្ទុះ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ។ ​ទ្វីប​នេះ​បាន​ក្លាយជា​ចំណុចកណ្តាល​ នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត​សកល​ជាថ្មីទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​អាច​ចម្លង​បាន​ឆាប់រហ័ស​។​

​ករណី​ឆ្លង​ជិត ៥លាន​នាក់​នៅ​អឺរ៉ុប​ត្រូវបាន​រាយការណ៍​ក្នុង​រយៈពេល ៧ថ្ងៃ​ចុងក្រោយ​ដោយមាន ១៧ប្រទេស​ ឬ​ដែនដី​ចំនួន​ក្នុងចំណោម ៥២ប្រទេស​ ឬ​ដែនដីដែល​ធ្វើ​ឲ្យ​ទ្វីបអឺរ៉ុប​បំបែក​កំណត់ត្រា​ ជា​ទ្វីប​ដែលមាន​ករណី​ឆ្លង​ថ្មី​ខ្ពស់បំផុត​ក្នុងពេល ​១​ថ្ងៃដោយសារ​ការ​ឆ្លង​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​។​ ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ករណី​ឆ្លង​ជាង ១​លាន​នាក់ត្រូវបាន​រាយការណ៍នៅក្នុងប្រទេស​បារាំង​ ដែល​បាន​ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង​ខ្ពស់បំផុត​មួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន ដូច​សហរដ្ឋអាមេរិក ឥណ្ឌា ប្រេ​ស៊ី​ល អង់គ្លេស និង​រុស្ស៊ី និង​បានធ្វើ​ឲ្យ​បារាំង​ក្លាយជាប្រទេស​ទី​៦ ដែលមាន​ករណី​ជាង ១០លាន​នាក់ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​បានចាប់ផ្តើម​។​ ​តំបន់​អឺរ៉ុបរួមទាំង​ប្រទេស និង​ដែនដី​ចំនួន ៥២ ចាប់ពី​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ករហូតដល់ប្រទេសអា​ហ្ស៊ែ​បៃ​ហ្ស​ង់ និង​រុស្ស៊ីបាន​កត់ត្រា​ការឆ្លង​វីរុស Covid-19 ចំនួន ១០០,០៧៤,៧៥៣នាក់ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1118
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        561
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm