លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រឡប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំ​អនុញ្ញាត​ឯកឧត្តម​រដ្ឋ​មន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គីដូចជាសាច់ញាតិ

2025/07/03 10:43:01 pm        728

នាព្រឹកថ្ងៃទី៣ ខែកក្កដា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុម​ហ្មដំរី​ទាំង​អស់​ដែល​ជា​បុគ្គលិករបស់អង្គការ សម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដោយមានការ​សម្រប​សម្រួល​ពី​មន្ត្រី​រដ្ឋបាលព្រៃឈើ។ 

ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់​ទៅ​ធ្វើ​ការ​ជាមួយ​អង្គការ​សម្ព័ន្ធ​មិត្តសត្វព្រៃ ក្នុងការមើលថែ ឡាក់គីវិញ ក៏ដូចជាស្វែងយល់​ពីលក្ខ​ខណ្ឌ​ការងារ​របស់​បុគ្គលិក​អង្គការ​ដែលនៅជួយមើលដំរីផងដែរ។

លោក ទ្រី ស៊ីថេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែល​ជា​ហេតុ​នាំ​ឱ្យលោកសម្រេចចិត្តលាឈប់។ លោកបាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អនុស្សាវរីយ៍​ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោក​បាន​បដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់​តែ​ស្នើ​សុំ​ការ​អនុញ្ញាត​ឱ្យ​លោក​អាច​ទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។

បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក ទ្រី ស៊ីថេង ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រ និង​កោត​សរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំង​ពី​តូច​អស់រយៈពេលជាង ២៦ ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និង​ស៊ី​ជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។ ឯកឧត្តម​រដ្ឋ​មន្ត្រី​បាន​លើក​ឧទាហរណ៍​ប្រៀប​ធៀប​ករ​ណី​នេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ឬ​ម្តាយ។ ក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំ​ឱ្យ​ប្តី​ប្រពន្ធ​ទាំង​ពីរ​មក​សម្រប​សម្រួល​គ្នា​វិញ​ឡើយ ​គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។

ដោយឡែកចំពោះសំណើសុំការអនុញ្ញាតទៅលេងឡាក់គី ឯកឧត្តមរដ្ឋមន្ត្រី បានគាំ​ទ្រ និង​លើក​ទឹក​ចិត្ត​ឱ្យ​លោកទ្រី ស៊ីថេង អាចបានទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាកគី ដូច​ឪពុក​និង​កូន​។ 

ក្រៅពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សាក​សួរ​ទៅ​ហ្ម​ដំរី​ផ្សេងៗ​ទៀត​ដែល​ជា​បុគ្គលិក​អង្គការ​ពី​លក្ខ​ខណ្ឌ​ការងារផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសន្យាថានឹងនាំយកសំណើសំណូមពររបស់លោក ទ្រី ស៊ីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍ក្រោយ។

មុននឹងបញ្ចប់ ដោយយល់ឃើញថា លោក ទ្រី ស៊ីថេង មានចិត្តស្រលាញ់ការងារថែរក្សាសត្វព្រៃ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជា​ពិសេស​ការងារ​ដែល​ទាក់​ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់​ស្ពឺ​ដែល​ជា​បំណង​ប្រាថ្នា​របស់​លោក​ផ្ទាល់​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm