មន្ត្រីអាមេរិកព្យាយាមនិយាយសម្រាល ពាក់ព័ន្ធនឹងការផ្អាកជំនួយឲ្យអ៊ុយក្រែន

2025/07/03 10:59:33 pm        70

មន្ត្រីអាមេរិក កាលពីថ្ងៃពុធ (ទី២ ខែកក្កដា) បានព្យាយាមនិយាយសម្រាល ពាក់ព័ន្ធនឹងសេចក្តីប្រកាសរបស់សេតវិមាន ដែលថា ទីក្រុងវ៉ាស៊ីនតោន កំពុងផ្អាកការដឹកជញ្ជូនអាវុធមួយចំនួនទៅកាន់អ៊ុយក្រែន ដោយប្រាប់ថា លោកប្រធានាធិបតី Donald Trump នៅតែមានជម្រើស «រឹងមាំ» ក្នុងការផ្ដល់ជំនួយយោធាឲ្យទីក្រុងគីវ។

គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូនដ៏ធំបំផុតរបស់រុស្ស៊ីជាលើកដំបូង ក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំ ហេតុនេះ ការបញ្ឈប់ផ្តល់អាវុធនេះ ជាពិសេសសម្រាប់ប្រព័ន្ធការពារដែនអាកាស នឹងក្លាយជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះទីក្រុងគីវ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រាប់អ្នកសារព័ត៌មានថា៖ «ក្រសួងការពារជាតិបន្តផ្តល់ជម្រើសដ៏រឹងមាំដល់លោកប្រធានាធិបតី ទាក់ទងនឹងជំនួយយោធា សម្រាប់អ៊ុយក្រែន ដែលស្របតាមគោលដៅរបស់លោក ក្នុងការនាំឲ្យសោកនាដកម្មសង្គ្រាមឈានដល់ទីបញ្ចប់»។

លោកបាននិយាយថា៖ «ក្រសួងកំពុងពិនិត្យយ៉ាងម៉ត់ចត់ និងសម្របតាមវិធីសាស្រ្តរបស់ខ្លួន ឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងនេះ ខណៈពេលដែលក៏បន្តរក្សាការត្រៀមផ្នែកយោធា និងអាទិភាពការពារជាតិរបស់សហរដ្ឋអាមេរិកផងដែរ»។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះមិនមែនជាការបញ្ឈប់របស់ពួកយើង ក្នុងការជួយអ៊ុយក្រែន ឬការផ្តល់អាវុធនោះទេ។ នេះជាព្រឹត្តិការណ៍មួយ និងស្ថានភាពមួយ ហើយយើងនឹងពិភាក្សា អំពីអ្វីផ្សេងទៀត ដែលនឹងកើតឡើងនាពេលអនាគត»៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm