កម្ពុជា​ អបអរសាទរប្រទេសតុងហ្គា ចូលរួម​ជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញា ស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬ អនុសញ្ញាអូតាវ៉ា

2025/07/03 11:38:39 pm        130

ភ្នំពេញ ៖ តាមការអំពាវនាវរបស់កម្ពុជា ក្នុងនាមជាប្រធានអនុ សញ្ញាអូតាវ៉ាឆ្នាំ២០២៤ ប្រទេសតុងហ្គា បានចូលរួមជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស បន្ទាប់ពីសាធារណរដ្ឋកោះម៉ាសាល់ ដែលបានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា នាពេលថ្មីៗនេះ។ 

ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជាបានកំណត់អាទិភាពប្រទេសចំនួនបី នៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមមាន តុងហ្គា កោះម៉ាសាល់ និងមីក្រូនេស៊ី ដើម្បីជំរុញដល់ប្រទេសទាំងនេះ ចូលរួមជារដ្ឋភាគីអនុសញ្ញា។ ក្នុងដំណើរបេសកកម្មក្រៅប្រទេសក្នុងឆ្នាំ ២០២៤ គណៈប្រតិភូ​កម្ពុជា​ ដឹកនាំ​ដោយ​ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ និង​ជា​ប្រធាន​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ​២០២៥​ ​បានជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ របស់ប្រទេសទាំងបី ដែលរួមមានទាំងសមាជិកសភាផងដែរ ក្នុងគោលបំណងលើកទឹកចិត្ត និងស្នើដល់ប្រទេសទាំងបី ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ហើយប្រទេសទាំងបីបានទទួលយកសំណើរបស់កម្ពុជា និងលើកបន្តទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យលទ្ធភាពចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។ 

នៅដើមឆ្នាំ២០២៥ សាធារណរដ្ឋកោះម៉ាសាល់ បានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា ដែលនឹងចូលជា ធរមាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ហើយក្នុងខែ មិថុនានេះ ប្រទេសតុងហ្គាបានចូលជារដ្ឋភាគីទី ១៦៦ នៃអនុសញ្ញា ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយ​គ្នានេះ​ផងដែរ​ ប្រទេស​មីក្រូណេស៊ី​ កំពុង​រៀបចំ​សំណើ​សុំ​ចូលរួម​ជា​រដ្ឋ​ភាគី​ទី​ ១៦៧​ នៃ​អនុសញ្ញា​អូតាវ៉ា​ ។ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នឹង​ក្លាយ​ជា​តំបន់​ប៉ាស៊ីហ្វិក​គ្មាន​មីន​ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ 

សូមគូសបញ្ជាក់ថា អស់រយៈពេលប្រមាណ ៧ឆ្នាំមកនេះ មិនមានរដ្ឋមិនមែនភាគីណាមួយ បានស្នើចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ានោះទេ ហេតុនេះ ការចូលជារដ្ឋភាគីនៃប្រទេសទាំងពីរ ត្រូវបានទទួលស្គាល់ថាជាសមិទ្ធផលជាសាកលដ៏ធំធេង សម្រេចបានក្រោមការដឹក នាំ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ 

ជាមួយ​គ្នានេះ​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រកប ដោយចក្ខុវិស័យ និងប្តេជ្ញាចិត្តខ្ពស់ ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌សាកល ដែលបានលើកមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់រដ្ឋភាគីអនុ សញ្ញាអូតាវ៉ា និងស្ថាប័នអន្តរជាតិជាច្រើន ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបាន ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤៕ ដោយ ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm